27 C
Phnom Penh
Saturday, August 19, 2017
Home Authors Posts by Bored Cam

Bored Cam

1400 POSTS 0 COMMENTS
ភ្នំពេញ៖ ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ដោយកាលពីប៉ុន្មាននាទីមុននេះ គណនីហ្វេប៊ុកផ្លូវការរបស់ផលិតកម្មយក្ស រស្មីហង្សមាស បានប្រកាសដំណឹងថ្មីយ៉ាងក្តៅស្វាគមន៍សមាជិកថ្មីមកកាន់គ្រួសារ ហង្សមាសនោះគឺវត្តមានរបស់អតីតតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ លោក ខេមរៈ សិរីមន្ត ។ ហើយបទចម្រៀងស្វាគមន៍ដំបូង នៅក្រោមទ្រនំថ្មីរបស់លោក ខេមៈសេរីមន្ត ចំណងជើងថា«ស្ទឹងត្រែងបងអើយ»។ ចង់ដឹងថាយ៉ាងណា តោះមកស្តាប់ទាំងអស់គ្នា
ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ យប់មិញនេះ ជ័យលាភីកញ្ញាឯក Miss Grand Cambodia 2017 បានប្រកាសជាផ្លូវការហើយក្រោមការចូលរួមអបអរសាទរយ៉ាងច្រើនកុះករ។ ជាម្ចាស់ជ័យលាភីលេខ១គ្រងមកុដ Miss Grand Cambodia 2017 បានទៅលើ បវរកញ្ញាពាក់ស្លាកលេខ ១១ មានឈ្មោះថា ខ្លឹម ស្រីគា អាយុ ១៨ ឆ្នាំជាសិស្សមកពីរាជធានីភ្នំពេញ ។ ( Congratulation  Miss Grand Cambodia 2017 Miss Khloem Srey Kea an 18 – year – old student from Phnom Penh.) ជាមួយគ្នានេះដែរ កញ្ញា ខ្លឹម ស្រីគា ក៏មានកិត្តិយសទទួលបានការបំពាក់មកុដពីបវរកញ្ញា...
មណ្ឌលគិរី៖ នគរបាល​ស្រុក​អូររាំង បានចាប់ខ្លួនជនសង្ស័យ​ពីរ​នាក់ ភ្លាមៗ ដោយ​ជាប់​ពាក់ព័ន្ធ​ទៅនឹង ករណី​រំលោភ​បូក ទៅលើ​ស្រី្ត​ម្នាក់ ដែលជា​កម្មករ​ធ្វើ ចំការ​ជាមួយគ្នា នៅ​ភូមិ​ពូ​ត្រែង ឃុំ​ដាក់​ដាំ ស្រុក​អូររាំង កាលពី​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ។ លោកអធិការ​ស្រុក​អូររាំង  ប៊ូ ប៊ុន​ឈា​ត បាន​ឲ្យ​ដឹងថា ជនសង្ស័យខាងលើ ទី១ មាន ឈ្មោះ ចាន់នី សម្បត្តិ ភេទ​ប្រុស អាយុ២៦ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​ព្រៃវែង ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន និង​ទី២ មាន ឈ្មោះ កូយ សំខាន់ ភេទ​ប្រុស​ អាយុ៣២ឆ្នាំ មុខរបរ​កម្មករ រស់នៅ ភូមិ​ក្បាលទឹក ឃុំ​ប្រ​ធាតុ ស្រុក​អូររាំង​ឱ ខេត្ត​ត្បូងឃ្មុំ។ ចំណែក​នារី​រងគ្រោះ ឈ្មោះ ហ.ល.អ ភេទ​ស្រី​អាយុ២១ឆ្នាំ មាន​ទីលំនៅ​ភូមិ បុសខ្នុរ...
ខេត្តក្រចេះ ៖ ជនសង្ស័យអាយុ១៧ឆ្នាំម្នាក់ ត្រូវបាននគរបាលស្រុកស្នូល ឃាត់ខ្លួនទៅតាមពាក្យបណ្តឹងរបស់ក្មេងស្រីរងគ្រោះ អាយុ៨ឆ្នាំ ដែលចោទថា ជននេះបានចាប់រំលោភសេពសន្ថវៈនាងរហូតបានសម្រេចដល់ទៅ ៣ដង កាលពីខែមុនតែទើបនិងបែកធ្លាយ។​ អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ឯក ចាន់ សុខគីម បានឲ្យដឹងថា ជនសង្ស័យដែលត្រូវនគរបាលចុះទៅចាប់ខ្លួនភ្លាមៗកាលពីថ្ងៃទី១៧ សីហា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ស្រ្តីជាម្តាយក្មេងស្រីរងគ្រោះ ។ ជនសង្ស័យ ខាងលើ ឈ្មោះ ពិន សុវណ្ណារ៉ា ហៅឆក អាយុ១៧ឆ្នាំ រស់នៅចំនុចត្រពាំងលាក់ ភូមិគ្រង ឃុំស្នួល ស្រុកស្នួល ភូមិ-ឃុំជាមួយនិងក្មេងស្រីរងគ្រោះ។ ចំណែកក្មេង​ស្រី​រង​គ្រោះ​អាយុ​៨​ឆ្នាំ ជា​កូនស្រី​ទី​២ ក្នុង​ចំណោម​បងប្អូន​២​នាក់ ប្រុស​១​នាក់ ។ បើ​តាម​លោក ចាន់ សុខ​គី​ម បាន​ឲ្យ​ដឹង​ថា ៖ កន្លង​មក កាលពី​ខែកក្កដា ខណៈ​ដែល​ក្មេង​ស្រី​រង​គ្រោះ​នៅផ្ទះ​ម្នាក់ឯង ជនល្មើស​រូប​នេះ បាន​ឡើង​ទៅ​លើ​ផ្ទះ រក​បាយ​ហូប និង​ក៏​បាន​ល្បួង​នាង យក​ទៅ​រំលោភ​នៅ​ព្រៃ​ដំឡូង​ខាងក្រោយ​ផ្ទះ រហូត​បាន​សម្រេច​ម្តង ។ ក្រោយមក​ទៀត...
ភ្នំពេញ៖ តារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស បច្ចុប្បន្នកំពុងតែទទួលបាននូវប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្ត និងមហាជន ក្នុងចំណោមតារាចម្រៀងស្រីដទៃៗទៀតដែលជ្រកក្រោមដំបូល ផលិតកម្មតែមួយ បន្ទាប់ពីចាប់ដៃគូគ្នា ជាមួយតារាចម្រៀងវ័យក្មេងរូបសង្ហាលោក ងួន ចាន់ដេវីត ហើយមានពាក្យចរចារាមថា ពួកគេទាំងពីរកំពុងសាងស្នេហ៏ជាមួយគ្នាទៀតផង។ កញ្ញា ទេព បូព្រឹក្ស ក៏តែងចេញ ច្រៀងនៅតាមឆាកលើទូរទស្សន៏ ជារឿយៗ និងទៅច្រៀងនៅតាមបណ្តាខេត្តនានាជាញឹកញាប់ ស្ទើរតែដកខ្លួនមិនរួចផងដែរ ជាហេតុធ្វើអោយចំណូលរបស់កញ្ញាកើនឡើងជាលំដាប់ គួរឲ្យកត់សំគាល់។ កាលពីម្សិលមិញនៅលើហ្វេសប៊ុក របស់កញ្ញាស្រស់ស្អាត ទេព បូព្រឹក្ស ក៏បានបង្ហាញនូវរថយន្តទំនើបមួយគ្រឿង​ព័ណស របស់ខ្លួន ជាមួយនឹងសម្លៀកបំពាក់ខោខូវបយ និងអាវស មើលទៅគួរឲ្យចាប់អារម្មណ៏ និស៊ិចស៊ី មែន   រីឯតម្លៃរថយន្តវិញ ខ្ទង់ម៉ឺនដុល្លាផងដែរ។ កញ្ញា បូព្រឹក្ស ក៏បានបញ្ជាក់នៅសារ និងរូបភាពលើហ្វេសប៊ុកកញ្ញា ដោយសរសេរយ៉ាងដូច្នេះថា៖ «ញើសឈាម ខំណាស់ទម្រាំបានកូនពៅ មកនែបនិត្យ ជួបគ្នាយប់នេះណា genzberg concert hang meas HDTV»។...
សេអ៊ូល៖ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវជាថ្មីម្ដងទៀត ឲ្យប្រទេសកូរ៉េខាងជើង ទទួលយកការផ្តល់ជូនរបស់ខ្លួន សម្រាប់កិច្ចពិភាក្សាយោធា និងជួបជុំគ្រួសារកូរ៉េ ដើម្បីពិភាក្សាអំពីបញ្ហា ដែលកំពុងរង់ចាំការ និងជាការព្រួយបារម្ភ ទៅវិញទៅមក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។ ក្រសួងបង្រួបបង្រួមរបស់ ក្រុងសេអ៊ូលបានសង្កត់ធ្ងន់ថា ខ្លួនមិនស្វែងរកគោលនយោបាយ អរិភាពណាមួយចំពោះ ប្រទេសកូរ៉េខាងជើង ក៏ដូចជាការផ្លាស់ប្តូររបប និងការបង្រួបបង្រួមផ្អែកលើការ ស្រូបយកណាមួយនោះទេ។ មន្រ្តីម្នាក់នៅក្រសួងបង្រួបបង្រួមរបស់ ក្រុងសេអ៊ូលបានលើកឡើងថា "យើងរំពឹងថាកូរ៉េខាងជើងអាចឆ្លើយតប ជាវិជ្ជមានចំពោះសំណើរបស់យើង សម្រាប់កិច្ចចរចាយោធា និងកាកបាទក្រហម ដែលកូរ៉េទាំងពីរ អាចនិយាយដោយស្មោះត្រង់អំពីបញ្ហានៃផលប្រយោជន៍ ទៅវិញទៅមក" ៕
(ភ្នំពេញ)៖ មហាជនបានជ្រាបស្រាប់ហើយថា កាលពីពេលថ្មីៗនេះ លោក សុវណ្ណ មករា បានបញ្ចេញឃ្លោងឃ្លាវោហាស័ព្ទ ឆ្លើយឆ្លងអាយ៉ៃ ដោយបានបង្គប់អត្ថន័យ ផ្លែផ្កា ប្រើសំដីធ្ងន់ៗ ទៅលើចាងហ្វាងផលិតកម្មសិល្បៈខ្មែរភាពយន្ត អ្នកស្រី ចន ច័ន្ទលក្ខិណា និង លោក ហេង ឡុង ជាស្វាមី ធ្វើឲ្យចាក់ដោតអារម្មណ៍មិត្តៗ អ្នកលេងបណ្ដាញសង្គម ដែលបានមើលឃើញហើយចាប់អារម្មណ៍តាមដានបន្ដ គ្រប់គ្នា។ ប៉ុន្តែពេលនេះ លោក ហេង ឡុង ហាក់នៅមិនស្ងៀមទៀតទេ ពោលបានព្រមាន សុវណ្ណ មករា ថា នឹងមានវិធានការតាមច្បាប់។ សង្គ្រាមផ្ទុះសម្ដីរវាងលោក សុវណ្ណ មករា និង លោក ហេង ឡុង កំពុងតែធ្វើឲ្យមហាជនមានចម្ងល់ជាខ្លាំង ហាក់បីដូចជាមិនចេះចប់សេចក្ដីនោះទេ ពោលគឺបង្ហោះសារឆ្លងឆ្លើយឌឺដង ផ្លែផ្កាឲ្យគ្នាទៅវិញទៅមកដូចជារឿងអាយ៉ៃតែម្ដង ។ ក្នុងនោះដែរ លោក ហេង ឡុង បានបង្ហោះរូបភាព...
ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​១៦ សីហា​ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ កាលពី​ពេល​កន្លង​មក ។ ជនសង្ស័យ​ឈ្មោះ​ជ្រុ​ន រ៉េ​ត អាយុ​៣៦​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ចាន់​គី​រី សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយប៉ែ​ត និង​ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​១០​ឆ្នាំ ដែលត្រូវក្មួយ​របស់ជនសង្ស័យ​តែម្តង ។ ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​គ្រួសារ​រង​គ្រោះ សមត្ថកិច្ច​ក៏​ចុះ​ស្រាវ​ជ្រាវ រហូត​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ ។ បើ​តាម​ឪពុក​ម្តាយ​ក្មេងស្រី​​ថា ជនសង្ស័យ​បាន​ចាប់រំលោភ​កូនស្រី​គាត់ កាលពី​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​១៣ សីហា ស្ថិត​នៅ​ចំណុច​ក្នុង​ព្រៃ​ប្ញ​ស្សី ខាងជើង​ភោជនីយដ្ឋាន​ស្រះ​ត្រជាក់ចិត្ត​ប្រហែល​ជាង​២០០​ម៉ែត្រ ។ គាត់​បន្ត​ថា ដោយសារ​ឃើញ​កូនស្រី​មាន​សភាព​ស្លេកស្លាំង​ខុស​ពី​ធម្មតា ពេល​សាកសួរ​នាង​ប្រាប់​ថា កាលពី​ព្រឹក​ថ្ងៃមុន​បាន​មក​លេង​ផ្ទះ​របស់​ជនសង្ស័យ ក៏​ត្រូវ​ជនសង្ស័យ​បបួល​នាង​និង​ប្អូនស្រី​ម្នាក់​ទៀត ទៅ​រក​ជីក​ទំពាំង​ដោយ​ទៅ​ដល់​ចំណុច​កើតហេតុ ។ ជន​នោះ​ឱ្យ​នាង​ប្អូន​ចាំ​ម៉ូតូ ហើយ​នាំ​នាង​ចូល​ព្រៃ ។ នាង​និយាយ​ទៀត​ថា ពេល​ដល់​កន្លែង​ស្ងាត់ ត្រូវ​ជនសង្ស័យ​បាន​ប្រាប់​ឱ្យ​នាង​ស្រាតខោ​ចេញ ពេល​នោះ​នាង​មិន​ព្រម​ធ្វើ​តាម ជន​នោះ​បាន​ចាប់​នាង​ស្រាត​ខោអាវ ហើយ​ផ្តួល​ដី​រំលោភ​រហូត​បាន​សម្រេច​២​ដង ។ ក្មេង​ស្រី​រង​គ្រោះ​ប្រាប់​ទៀត​ថា ជនសង្ស័យ​បាន​ល្បួង​រំលោភ​ធ្វើបាប​នាង​តាំងពី​យូរ​មក​ហើយ និង​ជា​ច្រើន​ដង ប៉ុន្តែ​មិន​ហ៊ាន​ប្រាប់​ឪពុក​ម្តាយ​ឡើយ ។...
ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បាន​សរសើរ​ដល់ កា​រស​ម្រេ​ចិត្ត របស់​មេដឹកនាំ កូរ៉េខាងជើង គីន ជុង​អ៊ុន ដែល​បាន​ពន្យារពេល ការបាញ់​សាកល្បង​មី​ស៊ី​ល ទៅកាន់​តំបន់​ទឹក នៃ​កោះ​ហ្គា​ម ដែលជា​មូលដ្ឋានទ័ព ដ៍​សំខាន់​របស់​អាមេរិក នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​។​ ​លោក ត្រាំ បាន​បង្ហោះ​នៅក្នុង Twitter របស់លោក​ថា "​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានធ្វើការ​សម្រេចចិត្ត​ដ៍​ឆ្លាត និង​សម​ហេតុផល​។​" ​កាលពី​សប្តាហ៍​មុន លោក​ត្រាំ បានធ្វើ​ឲ្យ​ពិភពលោក ស្រឡាំងកាំង ដោយ​លោក បាន​ព្រមាន​កូរ៉េខាងជើង ពី​ភ្លើងកំហឹង ប្រសិន​កូរ៉េខាងជើង នៅតែ​បន្ត​គំរាមកំហែង ដល់​អាមេរិក ឬ​ក៍​សម្ព័ន្ធមិត្ត របស់ខ្លួន​ទៀត ដោយ​កម្មវិធី​នុយក្លេអ៊ែរ​។​ ​កាលពី​ថ្ងៃ​អង្គា​រ៍ កន្លងទៅ មេដឹកនាំ​នៃ​រដ្ឋ​កុម្មុយនីស្ត ឯកោ​មួយ​នេះ បាន​ថ្លែង​សន្ទរកថា សង្ខេប​គំរោង នៃ​ការបាញ់​មី​ស៊ី​ល ទៅលើ​កោះ​ហ្គា​ម​អាមេរិក ប៉ុន្តែ​ក្រោម​មក មេដឹកនាំ​របប​ផ្តាច់ការ​នេះ បានសម្រេច​ចិត្ត​ពន្យារពេល គំរោង​វាយប្រហារ កោះ​ហ្គា​ម​របស់ខ្លួន...
កម្លាំងទ័ពការពារព្រំដែន​នៃប្រទេសឥណ្ឌានិងចិន នៅតំបន់មានជម្លោះ ហ៊ីម៉ាឡាយ៉ា ប្រឈមមុខគ្នាក្នុងការផ្ទុះអាវុធក្រោយពេលកងទ័ពប្រទេស​ទាំងពីរ បានព្យាយាមឆ្លងកាត់ព្រំដែនជា កន្លែងហាមឃាត់រវាងគ្នាទៅវិញទៅមកនៅព្រឹកថ្ងៃពុធនេះ។​ មន្ត្រីការពារជាតិរបស់ឥណ្ឌាថ្លែងថា ទាហានចិនបានចោលដំថ្មទៅលើទាហានឥណ្ឌា នៅបឹង Pangong ជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរខ្លាំង ហើយថា ទាហានរបស់ចិនព្យាយាមដើរចូលដែនអធិបតេយ្យភាពរបស់ឥណ្ឌា ប៉ុន្តែកម្លាំងរបស់ឥណ្ឌាទប់ស្កាត់និងបណ្តេញឲ្យចេញវិញ។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន ​AFP​។ ប៉ុន្តែប្រភពពីកម្លាំងទ័ពឥណ្ឌា បញ្ជាក់ថា មិនមានស្ថានភាពធ្ងន់ធ្ងរទេគឺក្រោយពេល ទាហានចិនចោលដុំថ្ម ហើយ ស្ថានភាពក៏មានការសម្របសម្រួលឲ្យស្ថានភាពធូរស្រាលវិញ។​ មហាអំណាចនុយក្លេអ៊ែ ចិន និង​ឥណ្ឌា ធ្លាប់ផ្ទុះសង្គ្រាមនៅតាមព្រំដែន​កាលពីឆ្នាំ​១៩៦២ ហើយកាលពីឆ្នាំ២០១៤ ក៏មានការចល័តទ័ពត្រៀមនឹងផ្ទុះអាវុធម្តងទៀត ប៉ុន្តែស្ថានភាពអាចគ្រប់គ្រងបានវិញ៕
មកទល់ពេលនេះក្បាលគ្រាប់នុយក្លេអ៊ែរសរុប ​ដែលមានវត្តមាននៅលើពិភពលោក មានទៅដល់ជិតប្រមាណជា ១៥០០០គ្រាប់ ​ដែលប្រសិនបើ មានសង្គ្រាមណាមួយកើតឡើង រវាងប្រទេសផលិតគ្រាប់នុយក្លេអ៊ែរទាំងនោះ អាចកើតមានឡើងមែននោះ មនុស្សលោកទំនងជាមិនអាចរកកន្លែងលាក់ខ្លួន បានឡើយ។ បើយោងទៅតាមរបាយការណ៍ពិសេស របស់សមាគមន៍ត្រួតពិនិត្យ អាវុធពិភពលោក លោក Arms Control​ Association បានបញ្ជាក់ថា ​ក្នុងចំណោម ក្បាលគ្រាប់នុយក្លេអ៊ែរទាំងនោះ មានប្រមាណជា១០០០០គ្រាប់ ត្រូវបានជឿជាក់ថា កំពុងស្ថិតនៅក្នុងការគ្រប់គ្រងយ៉ាងល្អ ពីសំណាក់ក្រុមកងកម្លាំងយោធា របស់ប្រទេសនីមួយៗដែលមានវា ចំណែកឯនៅសល់មួយចំនួនទៀត គឺកំពុងតែត្រូវបានគេដោះរុះរើចោល។ គ្រប់គ្នាបានដឹងហើយថាប្រទេសអាមេរិក ​និងរុស្សី គឺជាមហាអំណាច គ្រាប់បែកនុយក្លេអ៊ែរលើលោក ​ខណៈដែលប្រទេសចិន បារាំង និងចក្រភពអង់គ្លេស ជាដើម គឺអ្នកឈរនៅលេខរៀងបន្ទាប់ និងក៏ជាប្រទេសមហាអំណាចទាំង៥ ដែលបានចុះហត្ថលេខា​ មិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែដោយឡែកក្នុងនោះប្រទេសចំនួន៤ផ្សេងទៀត ​ដែលអាចប្រហែលជាមានក្បាលគ្រាប់នុយក្លេអ៊ែរ​សរុបបញ្ចូលគ្នាទៅដល់៣៤០គ្រាប់ គឺមិនដែលបានធ្វើការចុះហត្ថលេខា ទៅលើសន្ធិសញ្ញានេះឡើយ ក្នុងនោះមានដូចជា ប្រទេសប៉ាគីស្ថាន ប្រទេសឥណ្ឌា ប្រទេសអ៊ីស្រាអ៊ែល និងជាពិសេសប្រទេសកូរ៉េខាងជើង ដែលកំពុងមានភាពតានតឹង ជាមួយនឹងសហរដ្ឋអាមេរិក៕
បរទេស៖នាវាផ្ទុកយន្តហោះអង់គ្លេសដ៏ធំបំផុត HMS Queen Elizabeth ដែលទើបនឹងផលិតឡើងថ្មីៗ តាមសេចក្តីរាយការណ៍ បានធ្វើដំណើរលើផ្ទៃសមុទ្រសាកល្បង កាត់តាមផែផ្សេងៗ មកដល់កំពង់ផែ Portsmouth ប្រទេសអង់គ្លេសហើយ និងត្រូវបានគេរៀបចំពិធីស្វាគមន៍ កាលពីថ្ងៃពុធម្សិលមិញ។ ទីភ្នាក់ងារសារព័ត៌មាន UPI បានរាយការណ៍ថា នាវាចម្បាំងអង់គ្លេស ប្រវែង៩១៩ហ្វីត ទម្ងន់៦៥.០០០តោន បានធ្វើដំណើរចូលមកផែរបស់ខ្លួន តាមច្រកផ្លូវទឹកអង់គ្លេស ស្របពេលមានមនុស្សរាប់ម៉ឺននាក់ ចូលរួមមើល ហើយនាយករដ្ឋមន្ត្រីអង់គ្លេស ដែលនិយាយនៅលើនាវា បានហៅនាវានោះថា ជានិមិត្តសញ្ញានៃភាពអស្ចារ្យរបស់អង់គ្លេស។ គួរបញ្ជាក់ផងដែរថា នាវាផ្ទុកយន្តហោះខ្នាតយក្ស មានតម្លៃដ៏ថ្លៃ ដែលមានគម្រោងសាងសង់ ត្រូវបានចាប់ផ្ដើមក្នុងឆ្នាំ២០០៩ នេះ បានធ្វើតេស្តនៅលើផ្ទៃសមុទ្រ បន្ទាប់ពីធ្វើដំណើរចាកចេញពីផែ Rosyth ប្រទេសស្កតឡេន ជាទីសាងសង់វាឡើង៕ 

អត្តបទថ្មីៗ

Breaking News៖ស្ងាត់ៗ ខេមរៈ សិរីមន្ត ហក់ចូលហង្សមាស ហើយកាលពីប៉ុន្មាននាទីមុននេះ……!

ភ្នំពេញ៖ ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ដោយកាលពីប៉ុន្មាននាទីមុននេះ គណនីហ្វេប៊ុកផ្លូវការរបស់ផលិតកម្មយក្ស រស្មីហង្សមាស បានប្រកាសដំណឹងថ្មីយ៉ាងក្តៅស្វាគមន៍សមាជិកថ្មីមកកាន់គ្រួសារ ហង្សមាសនោះគឺវត្តមានរបស់អតីតតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ លោក ខេមរៈ សិរីមន្ត ។ ហើយបទចម្រៀងស្វាគមន៍ដំបូង នៅក្រោមទ្រនំថ្មីរបស់លោក ខេមៈសេរីមន្ត ចំណងជើងថា«ស្ទឹងត្រែងបងអើយ»។ ចង់ដឹងថាយ៉ាងណា តោះមកស្តាប់ទាំងអស់គ្នា

អត្តបទពេញនិយម

ល្បីចុះល្បីឡើង !!!! បុរសរហ័សនាម K01 ចូលសម្តែងភាពយន្តខ្នាតធំ ជាលើកដំបូង ធ្វើប្រងើយ

ភ្នំពេញ៖ កាល​ពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញនេះ ផលិតកម្ម​សិល្បៈខ្មែរភាពយន្ត របស់អ្នក​ស្រី ចន ច័ន្ទលក្ខិណា ក៏​បាន​ធ្វើ​ពិធីក្រុងពាលី វណ្ណកម្មដំបូង​ ដែល​មាន​ចំណង​ជើងរឿង «បន្តោង​ឆ្នាំងដី» អម​ដោយ​វត្តមាន​តារាសម្តែងប្រុសស្រីល្បីៗ ជាច្រើន​ដួង ក្នុងនោះក៏​មាន​វត្តមាន បុរសដែលមានរហ័សនាម K01ក្នុងពិធីខាងលើនេះដែរ  ហើយក៏ជាលើក​ទី១ ដែលលោក​​បាន​សម្តែ​ងខ្សែ​ភាព​ខា្នតធំមួយនេះ កាលពីមុនធ្លាប់ឃើញតែK01ស្រែកធ្វើចរាចរណ៍​តាមដងផ្លូវ និង​បង្ហោះ​​ក្នុង​ការ​ផ្សា​យផ្ទាល់ តាមបណ្តាញសង្គមហ្វេស​ប៊ុក​ ​ក្នុង​ឯកសណ្ឋានពលរដ្ឋធម្មតា តែប៉ុណ្ណោះ...