អាសូរណាស់! សត្វឆ្កែ១ក្បាល ត្រូវម្ចាស់ធ្វើបាបចងទុកចោល និងបង្អត់អាហារ ៣ខែ រហូតសល់តែស្បែក និងឆ្អឹង

0

អាណិតចង់ស្រក់ទឹកភ្នែក ដោយសត្វឆ្កែមួយក្បាល ដែលត្រូវម្ចាស់របស់វាចងធ្វើបាប និងបង្អត់អាហារអស់រយៈពេល ៣ខែ រហូតស្គមរីងរ៉ៃសល់តែស្បែក និងឆ្អឹង។

សត្វឆ្កែនោះមានឈ្មោះ Nino ត្រូវបានគេដឹងថា ត្រូវម្ចាស់របស់វាបោះបង់ចោលអោយនៅក្នុងសួនច្បារក្នុងទីក្រុង Memphis ក្នុងរដ្ឋ Tennessee កាលពីប៉ុន្មានសប្តាហ៍មុន។ លោក Kellen Jones អាយុ ២៧ ឆ្នាំ ជាម្ចាស់សត្វឆ្កែ បានចាកចេញពីទីក្រុង កាលពីប៉ុន្មានខែមុន បន្ទាប់ពីគាត់អស់លទ្ធភាពដើម្បីថែទាំវា។

នៅពេលដែលអ្នកថែសត្វនៅសួនក្នុងទីក្រុង Memphis បានរកឃើញសត្វឆ្កែនោះ គឺវានៅសល់តែស្បែក និងឆ្អឹង ក្លាយជាសត្វឆ្កែដែលអត់ឃ្លានបំផុត។ ពួកគាត់បាននិយាយថា សត្វឆ្កែនោះបានស៊ីលាមកខ្លួនឯង និងសត្វដែលបានស្លាប់នៅលើដីដើម្បីរស់។គាត់បានបន្ដថា “Nino គ្មានសល់ជាតិខ្លាញ់អីបន្ដិចសោះ Nino គឺមានតែគ្រោងឆ្អឹងដែលនៅសល់តែស្បែក Nino មានសំណាងណាស់ដែលបានរស់នៅដល់សព្វថ្ងៃនេះ”។

លោក Alexis Pugh នាយកផ្នែកសត្វនៅទីក្រុង Memphis បានប្រាប់ថា «នៅពេលអ្នកនិយាយអំពីភាពអត់ឃ្លាន គឺដូចកំពុងតែនិយាយពី Nino អញ្ចឹង»។ ប៉ុន្ដែលោក Jones បានសារភាពថា គាត់បានបោះបង់សត្វឆ្កែរបស់គាត់ ហើយគាត់ដឹងថាខុសធ្ងន់ណាស់ ព្រោះវាដូចជាបទឧក្រិតអញ្ចឹងដែរ។

លោក Pugh បានបន្ថែមទៀតថា “ម្ចាស់របស់ Nino បានផ្ដល់សម្ភាសន៍ជាមួយអ្នកព័ត៌មានលម្អិតថា គាត់មិនបានដឹងពីកាតព្វកិច្ចរបស់ខ្លូន ដែលបានធ្វើខុសនៅចំពោះមុខច្បាប់ឡើយ”។ នៅពេលនេះ Jones អាចប្រឈមមុខនឹងការចោទប្រកាន់ ដោយអំពើសាហាវព្រៃផ្សៃ។

គួរបញ្ចាក់ថា បច្ចុប្បន្ន Nino សីុអាហាវបានច្រើនដងក្នុងមួយថ្ងៃ។ បុគ្គលិកនៅមន្ទីរពេទ្យនៅក្នុងក្រុង Memphis សង្ឃឹមថានឹងអាចស្វែងរកផ្ទះថ្មីរបស់អោយវាបានក្នុងពេលឆាប់ៗនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here