ផ្ទុះសង្គ្រាមសម្ដីពេញហ្វេសប៊ុក រវាងលោក សុវណ្ណមករា និងគូស្នេហ៍ចន ច័ន្ទលក្ខិណា

0

ភ្នំពេញ៖ ប្រិយមិត្ដជាច្រើននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ប្រាកដជាជ្រាបច្បាស់ ទាក់ទិននឹងរឿងលោក សុវណ្ណមករា និងអ្នកនាង ឈិន ច័ន្ទសុធារី ដែលអ្នកទាំងពីរបានបែកបាក់គ្នា ក្រោយពីមានកូនភ្លោះជាមួយគ្នារួចមក។

ក៏ដូចជាកាលពីម្សិលមិញនេះ មានប្រភពព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយអត្ថបទព័ត៌មានរឿងអ្នកនាង ឈិន ច័ន្ទសុធារី សម្ពោធហាង «ផ្ទះកូនភ្លោះ» តែមិនមានវត្ដមានលោក សុវណ្ណមករា ដែលព័ត៌មានមួយនេះក៏ត្រូវបានគូស្នេហ៍អ្នកនាង ចន ច័ន្ទលក្ខិណា ដែលគ្រប់គ្នាស្គាល់ឈ្មោះថា លោក ហេង ឡុង បានចែកចាយបន្ដ និងសរសេរជាសារខ្លីថា ហេតុអ្វីមិនអញ្ជើញប្ដីផង? អ្វីដែលខ្ញុំចង់និយាយគឺគួរតែអញ្ជើញគាត់ សោកស្ដាយណាស់រាប់អានមនុស្សមិនច្បាស់

សម្រាប់សារមួយឃ្លារបស់លោក ហេង ឡុង នេះ ពិតជាចាក់ដោតចិត្ដលោក សុវណ្ណមករា ជាខ្លាំង ដែលធ្វើឲ្យលោកទប់ចិត្ដមិនជាប់ ដោយបង្ហោះជាសារឆ្លើយឆ្លងទៅវិញថា អញ្ជើញមិនអញ្ជើញវាទើស ហេង ឡុង ឯងណាស់ទៅឬ? ហេង ឡុងឯងជាមនុស្សប្រុសឬជាមនុស្សខ្ទើយ ? បានចេះតែចូលមករុកគួន ក្នុងរឿងគ្រួសារខ្ញុំម្ល៉េះ? ម្តងជាពីរដងហើយ ហេង ឡុង ឯងគួរតែយកពេលទៅគិតរឿងប្រាក់មូលិធិសិល្បករអស់សមត្ថភាពនោះវិញ ឥឡូវលឺល្ហៀងៗថា ប្រាក់ទាំងនោះបានបាត់អស់ទៅហើយ ….

មិនទាន់ប៉ុន្មានផង លោក សុវណ្ណមករា ក៏ធ្វើការបង្ហោះសារ រួមជាមួយនឹងរូបភាពជាបន្ដថា៖ ឡុងអើយឡុង បើឡុងឯងជាមនុស្សប្រុសពិតមែន ត្រូវហ៊ានទទួលស្គាល់នូវអ្វីដែលឡុងឯងShare and Post កាលពីលើកទី1 កុំEdite ច្រើនពេក ឬក៏ឡុងឯងយកចនចន្ទ័មកធ្វើជាខែលបិតបាំងភាពជាប្រុស និងមុខរបររបស់ឡុងឯង? ហើយរឿងមួយទៀតគឺរឿងប្រាក់មូលនិធិសិល្បះ កុំថាគេមិនដឹងឲ្យសោះ កុំអោយលេចលឺថាកិបកេងយកប្រាក់មូលិធិសិល្បះទៅប្រើប្រាស់រឿងបំណុលផ្ទាល់ខ្លួន ខ្ញុំគ្រាន់តែបារម្ភជំនួសក្នុងន័យមិត្តភាពប៉ុណ្ណោះ៕Sic

LEAVE A REPLY

Please enter your comment!
Please enter your name here