ប៉េកាំងថ្កោលទោស សមយុទ្ធនាវាចរណ៍ សេរីរបស់អាមេរិក នៅដែនសមុទ្រចិន ខាងត្បូង

0

បរទេស៖ចិន ក្នុងពេលបច្ចុប្បន្ននេះ តាមសេចក្តីរាយការណ៍ កំពុងធ្វើការរិះគន់ សហរដ្ឋអាមេរិក ក្រោយពីមាននាវាពិឃាតទ័ពជើង ទឹកសហរដ្ឋអាមេរិកមួយគ្រឿង បានធ្វើដំណើរចូលទៅជិត តំបន់ថ្មប៉ប្រះទឹកមានជម្លោះ នៅដែនទឹកសមុទ្រចិនខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ 

ក្រសួងការពារជាតិប៉េកាំង និយាយថា ចិនមានអធិប្បតេយ្យភាព ដែលមិនអាចប្រកែកបាន នៅលើកោះ Nansha Islands និងដែនទឹកដែលនៅជុំវិញទីនោះ ហើយយោធាចិន ធ្វើការប្រឆាំងដាក់ខាត ចំពោះការសម្ញែងកម្លាំង និងបង្កើនសកម្មភាព យោធាអាមេរិកបែបនេះ នៅក្នុងតំបន់ ដែលអាចងាយ នឹងបង្កគ្រោះថ្នាក់ នៅលើសមុទ្រ និងក្នុងអាកាស។

គួរបញ្ជាក់ផងដែរថា សមយុទ្ធសហរដ្ឋអាមេរិកនេះ គឺសមយុទ្ធប្រភេទដូចគ្នា លើកទី៣ ដែលត្រូវបានធ្វើឡើង ចាប់តាំងពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឡើងកាន់អំណាច ហើយរងការរិះគន់ថ្កោលទោសថា បំពានការអះអាងកម្មសិទ្ធិ អធិប្បតេយ្យភាពរបស់ចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here