ប៉ាគីស្ថាន សាងសង់ឃ្លាំង រក្សាទុក ក្បាលគ្រាប់នុយក្លេអ៊ែរ ក្រោមដី នៅតំបន់ភ្នំដាច់ស្រយាល

0

បរទេស៖ក្រុមអ្នកទ្រឹស្តីអាមេរិក មួយក្រុម នៅថ្ងៃសុក្រនេះ បាននិយាយថា ប៉ាគីស្ថាន បានសាងសង់បណ្ដុំអគារក្រោមដី ដ៏មានសុវត្ថិភាពមួយ នៅតំបន់ភ្នំដាក់ស្រយាល ក្នុងខេត្តបាឡជី ដែលអាចប្រើជាទីរក្សាទុកក្បាល គ្រាប់នុយក្លេអ៊ែរ។

យោងតាមប្រភពព័ត៌មាន ពីគេហទំព័រការពារជាតិឥណ្ឌា Defence News ចុះផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ វិទ្យាសា្ថន សម្រាប់ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងសន្តិសុខអន្តរជាតិ ដែលជាវិទ្យាស្ថានមិនត្រូវការ ប្រាក់ចំណេញ និងមិនមែនជារដ្ឋាភិបាល បាននិយាយាថា ការអង្កេតឃើញនេះ គឺផ្អែកទៅតាម រូបភាពពីផ្កាយរណប និងការស៊ើបអង្កេត។

វិទ្យាស្ថាននេះ តាមសេចក្តីរាយការណ៍ ក៏បាននិយាយនៅក្នុង របាយការណ៍របស់ខ្លួនបន្តថា បណ្ដុំអគារនៅក្នុងខេត្តភាគនិរតី នៃប្រទេសនោះ អាចប្រើជាកន្លែង សម្រាប់រក្សាទុកមីស៊ីលផ្លោង និងក្បាលគ្រាប់នុយក្លេអ៊ែបាន ប៉ុន្តែគោលបំណងនៃអគារនោះពិតប្រាកដ នៅមិនទាន់ផ្សព្វផ្សាយ ឲ្យដឹង ជាសាធារណៈនៅឡើយនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here