គន់ គីម​ អះអាងថា ទាហានប្រមាណ៥០០០នាក់ រថក្រោះ រថពាសដែក និងកាំភ្លើងធំជាច្រើនគ្រឿង ទៅដល់សមរភូមិនៅព្រឹកថ្ងៃស្អែក

0

នាយឧត្តមសេនីយ៍ គ​ន់ គីម នាយសេនាធិការនៃកងយោធពលខេរមភូមិន្ទ បានថ្លែងចេញពីខេត្តស្ទឹងត្រែង ទាំងកណ្តាលយប់ ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកមួយ ឲ្យដឹងនៅយប់ថ្ងៃសុក្រនេះថា ទាហាននៃកងពលលេខ២ និងលេខ៣ ប្រមាណ៥០០០នាក់ បាននឹងកំពុងធ្វើដំណើរចល័តចេញពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ជាមួយសព្វាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់។

នាយឧត្តមសេនីយ៍ គន់ គីម​ បានអះអាងប្រាប់ ឲ្យដឹងថា កងទ័ពប្រមាណ៥០០០នាក់ រថក្រោះ រថពាសដែក និងកាំភ្លើងធំជាច្រើនគ្រឿង នឹងទៅដល់គោលដៅនៃសមរភូមិព្រំដែនកម្ពុជា-ឡាវ នៅព្រឹកព្រលឹមថ្ងៃស្អែក ដើម្បីកំចាត់កងទ័ពឈ្លានពានឡាវ ចូលរំលោភបំពានទឹកដីកម្ពុជាទាំងគឃ្លើន។ ការបញ្ជូនកងទ័ពទៅកាន់សមរភូមិ ដើម្បីវាយកម្ទេចសត្រូវនេះ ធ្វើឡើងតាមអនុសាសន៍បញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នាយឧត្តមសេនីយ៍ បានប្រកាសថា នឹងមិនអនុញ្ញាតឲ្យសត្រូវយកដីពីកម្ពុជា សូម្បីមួយមីលីម៉ែត្រនោះទេ។

រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា  នឹងមានការចល័តកងទ័ព និងយោធភណ្ឌមួយចំនួន ចេញពីមូលដ្ឋាននៅក្រុងតាខ្មៅឆ្ពោះទៅភូមិភាគឥសាន្តនៃប្រទេស ដោយត្រូវឆ្លងកាត់តម្រាយផ្លូវមួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន ផ្លូវជាតិលេខ២ មហាវិថីព្រះនរោត្តម ស្ពានជ្រោយចង្វារ និងផ្លូវជាតិលេខ៦។

ការដើរល្បាតកងទ័ពខ្មែរដ៏អង់អាច​តាមខ្សែបន្ទាត់ព្រំដែនខ្មែរឡាវ​ស្របពេលភាពតានតឹងផ្នែកកងទ័ព​ កំពុងប្រឈមមុខដាក់គ្នា

LEAVE A REPLY

Please enter your comment!
Please enter your name here