សម្ដេចតេជោ​ ហ៊ុន​ សែន​ ទុកពេលអោយទាហានឡាវ​ ៦​ ថ្ងៃ​ ដកថយចេញពីកម្ពុជាជាបន្ទាន់

0

សម្តេចតេជោ ហ៊ុន សែនក៏បានបញ្ជាមេទ័ពកម្ពុជា ឲ្យត្រៀមកម្លាំងទៅបណ្តេញកងទ័ពឡាវចេញពីប្រទេសកម្ពុជាផងដែរ​

សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ដ៏មានឥទ្ធិពល​របស់កម្ពុជា​ បានប្រាប់ពលរដ្ឋមុននេះកុំអោយមានការភ្ញាក់ផ្អើលពេលមានការ​ចល័តទ័ព​ ព្រោះការចល័តទ័ពនេះដើម្បីទៅការពារបូរណភាពទឹកដីនៅភូមិសាស្ត្រខេត្តស្ទឹងត្រែង​ ដែល​ទីនោះមានទាហានឡាវកំពុងឈ្លានពាន​ ។​

សម្តេចប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា មិនចង់ប្រកាសសង្រ្គាមជាមួយប្រទេសជិតខាងនោះទេ តែក៏មិនអនុញ្ញាតឲ្យប្រទេសជិតខាងរំលោភ ដែនអធិបតេយ្យរបស់កម្ពុជានោះឡើយ សូម្បីដីមួយចំអាម។

ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលនេះធ្វើឡើងនៅក្នុងពិធីប្រកាសចូលកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងប្រកាសសមាសភាពក្រុមបណ្ឌិត សភាចារ្យ, នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ៕

ក្នុងនាមជាពលរដ្ឋខ្មែរ​ សូមប្រកាសគាំទ្រ​វិធានការរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ ដើម្បីការពារបូរណភាពទឹកដី​ ។​ ប្រភព៖ ផែង វណ្ណះ

LEAVE A REPLY

Please enter your comment!
Please enter your name here