ចម្រៀង១បទនេះហើយ ដែលធ្វើឲ្យ ឱក សុគន្ធកញ្ញា ល្បីដល់សព្វថ្ងៃ (មានវីដេអូ)

0

ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីដ៏ល្បី កញ្ញា ឱក សុគន្ធកញ្ញា បានរក្សាកេរ្តិ៍ឈ្មោះមួយនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

តាមទេពកោសល្យ និងបទពិសោធន៍ នៃការច្រៀងរបស់ សុគន្ធកញ្ញា បានប្រែក្លាយខ្លួនតារារូបនេះ ឲ្យកាន់តែមានសមត្ថភាពខ្ពស់ ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ប៉ុន្តែទម្រាំទទួលបានជោគជ័យក្នុងអាជីពមួយសិល្បៈ ដូចសព្វថ្ងៃ ម្ចាស់បទ «មួយម៉ាត់បែកពីរម៉ាត់បែក» រូបនេះក៏ធ្លាប់ដួលអស់ជាច្រើនដងហើយដែរ។

ប៉ុន្តែការបរាជ័យនោះ មិនបានឲ្យ កញ្ញា ចុះចាញ់ ឬដកថយឡើយ ផ្ទុយទៅវិញខ្លួននាងផ្ទាល់ បែរជាប្រឹងគ្រប់យ៉ាង ដើម្បីដើរលើវិថីដែលខ្លួនស្រលាញ់។

បើរំលឹកដល់អតីតវិញ «សប្បាយណាស់ឬ ពេលដែលឃើញស្រីយំ» ១បទនេះហើយដែលធ្វើឲ្យប្រិយមិត្តបានស្គាល់ ពីទឹកដមសម្លេងយ៉ាងពិរោះរបស់កញ្ញា និងទទួលបាន ការគាំទ្រខ្លាំងឡើង។

កេរ្តិ៍ឈ្មោះរបស់ កំពូលតារាស្រីរូបនេះ បានចាប់ផ្ដើមលេចជារូបរាងបន្តិចម្ដងៗ ចាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្ននេះតែម្ដង៕

ចង់ដឹងអតីតកាល ឱក សុគន្ធកញ្ញា ច្រៀងពិរោះយ៉ាងណា? ទស្សនាវីដេអូទាំងអស់គ្នា!

រូបភាពអតីត ឱក សុគន្ធកញ្ញា ដែលច្រៀងនិងសម្ដែងបទ «សប្បាយណាស់ឬពេលដែលឃើញស្រីយំ»

LEAVE A REPLY

Please enter your comment!
Please enter your name here