ឈិន កុសល បណ្ដុះ​បាន​គ្រាប់ពេជ្រ កូនស្រី​វ័យក្មេង ដើម្បី​បន្ដ​តំណែង​សិល្បៈ ខណៈ​កំពុង​ថតរឿង «សិសិររដូវ​ក្នុង​បេះដូង»

0

(ភ្នំពេញ)៖ តារាចម្រៀង និងសម្ដែង លោក ឈិន កុសល ដែលត្រូវជាបងប្រុសបង្កើតរបស់អ្នកនាង ឈិន សុធារី កំពុងតែរីកមុខរីកមាត់ តាមរយៈកូនស្រីវ័យក្មេងដ៏ស្រស់ស្អាត និង មានទេពកោសល្យសិល្បៈពីកំណើត គឺកញ្ញា ឈិន មុនី្ននាថ ដែលបានចូលរួមសម្ដែងរឿងភាគ ដ៏ល្បីប្រចាំផលិតកម្មហង្សមាស គឺរឿង «សិសិររដូវក្នុងបេះដូង» ធ្វើឲ្យផលិតករសរសើរគ្រប់គ្នាថា សម្ដែងបានល្អ។

ដោយសារតែស្នាដៃសម្ដែងរបស់នាង មានការប៉ិនប្រសព្វ បានធ្វើឲ្យតារាជើងចាស់ លោក សាវិន ហ្វីលីព សរសើរមិនដាច់ ពីមាត់នូវទេពកោសល្យរបស់នាង ដែលនាងបានដើរតួជា សុគន្ធ និសា កាលពីនៅតូច។ ចំណែកក្មេងប្រុសឈ្មោះ ទីនទីន វិញ ក៏មានទេពកោសល្យ មិនខុសពី កញ្ញា មុន្នីនាថ ប៉ុន្មានដែរ ដោយលោក បានដើរតួរជា ឆន សុវណ្ណារាជ កាលពីនៅក្មេង។

ក្នុងនោះ លោក សាវិន ហ្វីលីព បានសរសេរបង្ហោះក្នុងបណ្ដាញហ្វេសប៊ុកផ្ទាល់ខ្លួនថា «សូមសរសើរតារាចម្រៀង ឈិន កុសល ដែលបានបណ្ដុះគ្រាប់ពេជ្រ សិល្បៈកូនស្រីវ័យក្មេងម្នាក់នេះ គឺកញ្ញា ឈិន មុនី្ននាថ នាងបានរួមសម្ដែងជាតួអង្គកូនស្រីខ្ញុំក្នុងរឿង សិសិររដូវក្នុងបេះដូង, នាងសម្ដែងបានល្អមែនទែន ជាតួសុគន្ធ និសា កាលពីនៅតូច»។

លោក សាវិន ហ្វីលីព បានបន្ដថា «ចំណែកក្មេងប្រុសម្នាក់នេះ (ទីនទីន) ទោះបីជាតារាថ្មីមែន តែក៏មានទេពកោសល្យសម្ដែង មិនធម្មតាជាតួអង្គ ឆន សុវណ្ណារាជ កាលពីនៅក្មេងដែរ អ្វីដែលខ្ញុំកាន់តែសរសើរក្មេងប្រុសនេះ គឺក្រៅពីការងារសិល្បៈ គាត់នៅមានតូបលក់សម្លៀកបំពាក់ផ្ទាល់ខ្លួនក្នុងផ្សារ កុងទែន័រ (ភ្នំពេញ) ទៀតផង!»។

ទស្សនាកម្រងរូបភាពខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here