អ្នកលេងហ្វេសប៊ុក កំពុងតែបំបាក់ទឹកចិត្ត បេក្ខនារីមួយរូប របស់ Miss Grand Cambodia ២០១៧ លើសម្រស់របស់នាង?

0

ភ្នំពេញ៖ ថ្មីៗនេះ សម្រស់របស់បេក្ខនារីមួយរូបនៅក្នុងកម្មវិធីប្រកួត Miss Grand Cambodia ឆ្នាំ២០១៧ កំពុងក្លាយជាប្រធានបទក្តៅនៅលើបណ្តាញសង្គម។

តាមរយៈរូបថត បង្ហោះដោយទំព័រហ្វេសប៊ុកផ្លូវការ របស់កម្មវិធី Miss Grand Cambodia បានឲ្យឃើញពីសម្រស់របស់កញ្ញាឯកនីមួយៗ ប៉ុន្តែក្នុងនោះគេសង្កេតឃើញមាន បេក្ខនារីមួយរូបដែលបានទាក់ទាញចំណាប់អារម្មណ៍ របស់មហាជនបានច្រើនបំផុតនោះ គឺបេក្ខនារីពាក់ស្លាកលេខ១៣។

ដោយក្នុងនោះ ក៏មានមហាជនមួយចំនួន រិះគន់ទៅលើសម្រស់របស់បេក្ខនារីរូបនេះ ដោយថានាងមិនស្អាត រីឯអ្នកខ្លះក៏បានឌឺដងផ្លែផ្កាទៅលើសម្រស់របស់នាងជាដើម។

ដោយឡែក ក្នុងនោះក៏មានមហាជនផ្សេងទៀត បានComment លើកទឹកចិត្ត និងសរសើរចំពោះភាពក្លាហាន របស់នាងផងដែរ​ ហើយអ្នកខ្លះ ក៏បានពោលពាក្យថា «សម្តីរបស់មនុស្សមួយចំនួន កំពុងតែមើលងាយរូបសម្រស់នាង បើតាមការពិតទៅ បើមើលឲ្យយូរ នាងក៏ស្រស់ស្អាតដែរ»។

នេះបើយោងតាមការអះអាង របស់អ្នកគាំទ្រមួយរូប បានរៀបរាប់ពីប្រវត្តិរូបសង្ខេបខ្លះៗ របស់បេក្ខនារីពាក់ស្លាកលេខ១៣នេះថា ការពិតនាងមានឈ្មោះ សុទ្ធ ម៉ារី អាយុ១៨ឆ្នាំ រៀននៅសាលាវិទ្យាល័យសម្ដេចម៉ែ ក្នុងខេត្តត្បូងឃ្មុំ។

នាងគឺជានារីម្នាក់ដែលស្អាតពីធម្មជាតិ ប៉ុន្តែដោយសារតែរយៈពេលនៃការផាត់មុខ ក្នុងកម្មវិធីនេះខ្លីពេក និងពណ៌កាមេរ៉ាមិនសូវស៊ី ទើបធ្វើឲ្យឃើញបែបនេះ។ ម៉្យាងវិញទៀត ម៉ារី នាងមិនចេះតុបតែងខ្លួននោះទេ សូម្បីតែក្រែមលាបមាត់ ក៏នាងមិនដែលលាបមករៀនផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here