ឥណ្ឌា នឹងសម្រេចបញ្ចប់ការ ទិញយកយន្តហោះ ចម្បាំងជំនាន់ទី៥ នាពេលឆាប់ៗនេះ

0

បរទេស៖ យោងតាមមន្ត្រី ការពារជាតិមួយរូប បានឲ្យដឹងថា ឥណ្ឌាកំពុងតែ បោះជំហានបន្ត ទិញយកយន្តហោះ ចម្បាំងជំនាន់ទី៥ ជាមួយរុស្ស៊ី បន្ទាប់ពីគណៈកម្មាធិការផ្ទៃក្នុងនៃក្រសួងការពារជាតិ បានណែនាំថា ការទិញយន្តហោះនេះ នឹងបង្កើនទ្វេឡើងនូវគម្រោងរបស់ឥណ្ឌា ក្នុងការអភិវឌ្ឍយន្តហោះចម្បាំងធុនមធ្យមក្នុងស្រុក។

យោងតាមប្រភពពី Defence News មន្ត្រីការពារជាតិរូបនោះ ដោយពោលសំដៅដល់យន្តហោះចម្បាំងជំនាន់ទី៥ បាននិយាយថា គណៈកម្មាធិការផ្ទៃក្នុង ដែលដឹកនាំដោយលោក Simhakutty Varthaman ជាអតីតមន្ត្រីកងទ័ពអាកាសជាន់ខ្ពស់ បានណែនាំឲ្យប្រទេសឥណ្ឌា ទិញយកយន្តហោះចម្បាំងឥណ្ឌា-រុស្ស៊ី  FGFA។

គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងអភិវឌ្ឍន៍ឋបមនៃយន្តហោះចម្បាំងនេះ ត្រូវបានចុះហត្ថលេខា ក្នុងឆ្នាំ២០១០ រវាងក្រុមហ៊ុនរុស្ស៊ី United Aircraft Corporation និងក្រុមហ៊ុនឥណ្ឌា Hindustan Aeronautics Limited ដោយពេលនោះ ឥណ្ឌា បានចេញចំណែក៥០ភាគរយនៃទឹកប្រាក់២៥០លានដុល្លារ ចំពោះតម្លៃចំណាយអភិវឌ្ឍន៍ដំបូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here