យន្តហោះស៊ើបការណ៍ រុស្ស៊ី ហោះរំលងពីលើសេតវិមាន វិមានសភា និងមន្ទីរបញ្ចកោណ

0

បរទេស៖នៅថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ថ្មីមួយ បានឲ្យដឹងថា យន្តហោះទ័ពអាកាសរុស្ស៊ីមួយគ្រឿង បានហោះហើររំលង ពីលើសេតវិមាន វិមានសភា មន្ទីរបញ្ចកោណ និងអគាររដ្ឋាភិបាល ជាច្រើនទៀត នៅក្នុងទីក្រុងវ៉ាស៊ីនតោន។ 

យោងតាមការចុះផ្សាយរបស់គេ ហទំព័រអង់គ្លេស IBTimes នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ បានឲ្យដឹងថា យន្តហោះមិនបំពាក់អាវុធរុស្ស៊ី Tupolev TU-154M ដែលបានហោះហើរ ចេញពីទីក្រុង Dayton រដ្ឋអូហៃនេះ ក៏បានហោះហើរ លើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្ដាល CIA និងមូលដ្ឋានទ័ពអាមេរិក Joint Base Andrews នៅរដ្ឋម៉ារីឡេនផងដែរ។

សូមជម្រាបផងដែរថា ការហោះហើរ លើដែនអាកាស ដ៏សុវត្ថិភាពបំផុតនេះ គឺត្រូវបានអនុញ្ញាត ក្រោមសន្ធិសញ្ញាបើកជើងមេឃ ដែលកិច្ចព្រមព្រៀងនោះ បានអនុញ្ញាតឲ្យប្រទេសហត្ថលេខី ហោះហើរយន្តហោះស៊ើបការណ៍ គ្មានអាវុធ លើទឹកដីរបស់គ្នាទៅវិញទៅមក និងថតយករូបភាពពីអាកាសបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here