ពិត​មិន​ធ្លាប់​​មានមែន!!! HONDA DREAM ២០១៧​ ​ដំឡើង​​នៅ​ខ្មែរ​ ​តម្លៃ​​តែ​ជាង​ ​៦០០​ ​ដុល្លារ

0

ដូចដែលអ្នកទាំងអស់គ្នាដឹងហើយថាបច្ចុប្បន្ននេះក្នុងប្រទេសកម្ពុជាយើង គឺមានកន្លែងដំឡើងម៉ូតូតែតម្លៃទាបជាងម៉ូដែលនាំចូលពីថៃដល់ទៅជាងពាក់កណ្ដាល ខណៈគុណភាព និងរូបរាង មិនចាញ់គ្នាប៉ុន្មាននោះទេ។


នៅពេលពេលនេះពួកយើងក៏បង្ហាញនូវម៉ូតូ Honda Dream ម៉ូដែលឆ្នាំ ២០១៧ ដែលដំឡើងនៅរោងចក្រស្រុកខ្មែរយើង ដែលម៉ូតូនេះមានតម្លៃប្រមាណ ៦៨០ ដុល្លារ ហើយតម្លៃនេះ គឺមានថែមផ្លាកលេខ មួកសុវត្ថិភាព និងការធានាម៉ាស៊ីនរយៈពេល ១ ឆ្នាំថែមទៀតផង។
ដោយឡែកចំពោះ Zoomer-X ដំឡើងនៅខ្មែរក៏តម្លៃមិនដល់ ១ ០០០ ដុល្លារ ព្រោះជាប្រភេទនាំចូលគ្រឿងបន្លាស់មកពីប្រទេសចិន មិនមែននាំចូលពីប្រទេសថៃដែលជាប្រទេសដើមនោះទេ។ មួយវិញទៀតចំពោះគុណភាពផលិតរបស់ម៉ូតូមិនមែនស្ថិតនៅក្នុងកម្រិតស្តង់ដារឡើយ ដោយអាចខ្វះខាតនូវបច្ចេកវិទ្យាមួយចំនួនដូចជាប្រព័ន្ធពន្លត់ម៉ាស៊ីនស្វ័យប្រវត្តិ Idling Stop ជាដើម។មិនតែប៉ុណ្ណោះ រូបរាងរបស់ម៉ូតូដំឡើងនៅខ្មែរនេះខុសពីរូបរាងម៉ូតូផលិតនៅប្រទេសថៃបន្តិចបន្តួចផងដែរ។ ជាក់ស្ដែងដូចជាម៉ូតូ Zoomer-X ជាដើម ប្រសិនបើមើលជិតអាចដឹងថាមានរាងខុសគ្នាពី Zoomer-X ផលិតនៅថៃ ប៉ុន្តែបើមើលពីចម្ងាយអាចមិនចាប់ភ្លឹកនោះទេ។
ចំណុចដែលលើកឡើងខាងលើនេះជាមូលហេតុដែលនាំឲ្យម៉ូតូដំឡើងនៅរោងចក្រក្នុងប្រទេសខ្មែរមានតម្លៃធូរថ្លៃ។ បើតាមអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់បានចែករំលែកថាម៉ូតូ Zoomer-X ឆ្នាំ ២០១៧ ដែលផលិតនៅខ្មែរមានតម្លៃមិនដល់ ១ ០០០ ដុល្លារនោះទេ ស្របពេលដែលម៉ូតូដំឡើងនៅថៃលក់នៅខ្មែរក្នុងតម្លៃខ្ទង់ ២ ០០០ ដុល្លារឯណោះ។
ត្បិតថាតម្លៃខុសគ្នាមែនប៉ុន្តែមិនមែនថាម៉ូតូដំឡើងនៅខ្មែរមានគុណភាពទាបជាងម៉ូតូដំឡើងនៅថៃទេ ពោលអាចមានបច្ចេកវិទ្យាលើសខ្វះគ្នាបន្តិចបន្តួច ដូចបានលើកឡើងខាងលើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here