សាហាវណាស់! ចាប់រំលោភបូក ​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់ រួច​ថត​វី​ដេ​អូ​មុន​ពេល​សម្លាប់

0

បើ​តាម​គេហទំព័រ​ក្នុងស្រុក​មួយ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់​ដែល​រត់គេច​ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់ រួច​ថត​វី​ដេ​អូ​មុន​ពេល​សម្លាប់ ។ ហេតុការណ៍​ប្រទះ​ឃើញ​សាកសព​ក្មេង​ស្រី​រង​គ្រោះ​នៅ​ក្បែរ​ចំការ​ចេក ស្ថិត​ក្នុងភូមិ​ទ័ព​ត្បែង ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៧​។

តាម​រយៈ​ទូរស័ព្ទ​ដែល​ក្រុម​ជនសង្ស័យ​ថត​ជា​វី​ដេ​អូ ហើយ​ជ្រុះ​ក្បែរ​នៅ​កន្លែង​កើតហេតុ ជនសង្ស័យ​ទាំង​៣​នាក់​ក្នុង​នោះ​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កំណត់​អត្តសញ្ញាណ​បាន​ហើយ គឺ​ម្នាក់​ឈ្មោះ កែវ ផឹ​ន អាយុ​២៨​ឆ្នាំ និង​ឈ្មោះ ឃឹម ធំ អាយុ​៤២​ឆ្នាំ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ ជ ស អ ត្រូវ​គេ​អះអាង​ថា​មាន​ទើបតែ​អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។

តាម​ការ​ធ្វើកោសល្យវិច័យ​របស់​សមត្ថកិច្ច​ជំនាញ​ពាក់​ព័​ន្ឋ​នានា​បាន​បង្ហាញ​ថា ករណី​នេះ​ពិតជា​រំលោភ​ហេ​ី​យ​សម្លាប់​បំបិទមាត់ ព្រោះ​អាច​ថា​ជន​រង​គ្រោះ​និង​ជនសង្ស័យ​ទាំង​៣​នាក់​ជា​មនុស្ស​រស់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ​ជាមួយ​គ្នា ។ តែ​រឿង​ដែល​សាហាវ​មួយទៀត​នោះ​គឺ ក្រុម​ជនសង្ស័យ​បាន​ថត​ជា​វី​ដេ​អូ​ក្នុង​ពេល​កំពុង​រំលោភ​បូ​កប​បណ្តើរហើយ​សើចបណ្តើរ ខណៈ​គេ​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​ហាក់ដូចជា​គ្មាន​កម្លាំងកំហែង​ក្នុង​ខ្លួន​ដើម្បីតតាំង​ជាមួយ​ពួក​ជន​ទាំងនោះ​ឡើយ ហើយ​ដែល​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ជំហាន​ដំបូង​ថា ក្មេង​ស្រី​រង​គ្រោះ​អាច​នឹង​ត្រូវ​ថ្នាំ​រឺក៍​ពួក​វា​វាយ​អោយ​ទ្រោម​ខ្លួន​ក៍​មិនដឹង​។

មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បញ្ជាក់​បន្ថែម​បាន​ទេពី​សមត្ថកិច្ច ខេត្តកំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា​នេះ ៕ប្រភព៖ អង្រុត

LEAVE A REPLY

Please enter your comment!
Please enter your name here