លឹងចឹងៗអ្នកណាមិនឈឺ!!! សារ៉ាយ សក្ខណា ស្រក់ទឹកភ្នែកពេលឃើញប្តីជាទីស្រលាញ់ដឹកស្រីផ្សេងចូលផ្ទះសំណាក់ (មានវីដេអូ)

0

តារាសម្តែងរូបស្រស់អ្នកនាង សារ៉ាយ សក្ខណា ដែលសព្វថ្ងៃកំពុងរស់នៅប្រទេសក្រៅ ត្រូវបានលោកតាន់ គីមសួរ  សហការជាមួយនឹងស្វាមីិអ្នកនាង សារ៉ាយ សក្ខណា បានធ្វើវីដេអូសាកចិត្ត។ ដោយលោកបានធ្វើជាដឹកស្រីចូលផ្ទះសំណាក់ ហើយពេលនោះកញ្ញា នី មុន្នីនាថ ដែលកំពុងវីដេអូខលជាមួយនឹងអ្នកនាង សារ៉ាយ សក្ខណា បានឃើញក៏ចូលតាមនិងបង្ហាញសកម្មភាពរបស់ស្វាមីធ្វើឲ្យអ្នកនាង សារ៉ាយ សក្ខណាសម្រក់ទឹកភ្នែកយ៉ាងក្តុកក្តួល ។

ប៉ុន្តែមិនយូរប៉ុន្មានស្វាមីរបស់អ្នកនាង សារ៉ាយ សក្ខណា ក៏បានប្រាប់ថានេះគ្រាន់តែជាការសាកចិត្ត ហើយក៏បានធ្វើការលួងលោម និងសុំទោសចំពោះអ្នកនាង សារ៉ាយ សក្ខណា ។ ហើយលោក តាន់ គីមសួរ ដែលជាអ្នកផលិតករក៏បានបញ្ជាក់ថានេះក៏ជាវីដេអូអប់រំដល់បុរសៗដែលចូលចិត្តមានស្រីក្រៅសូមមេត្តាយល់អារម្មណ៍ភរិយារបស់ខ្លួនផងថាមានអារម្មណ៍បែបណា ៕ តោះកុំឲ្យខាតពេលយូរមកមើលវីឌេអូនៅខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here