ហាន់ ជីអ៊ុន សារភាពពីមូលហេតុដែលលង់ស្រលាញ់ អនាគតស្វាមីវ័យក្មេងរូបសង្ហា រហូតដល់ថ្នាក់….!

0

កូរ៉េខាងត្បូង៖ ដំណឹងផ្ទុះកក្រើកពេញប្រទេសកូរ៉េ ដែលបានប្រកាសចេញកាលពីព្រឹកមិញនេះ ទាក់ទងទៅដំណឹងរៀបការដ៏គួរឲ្យអបអរ របស់កំពូលតារាសម្តែង២រូប គឺកម្លោះសង្ហាសាច់សខ្ចីលោក Song Joong Ki ជាមួយនឹងតួឯកស្រីក្នុងរឿង «បំណុលផ្ទះជំពាក់ស្នេហ៍» កញ្ញា Song Hye Kyo

គួរឲ្យដឹងថា ក្រោយពីអ្នកទាំងពីរសម្តែងខ្សែភាពយន្តជាមួយគ្នា រឿង” Descendants
Of The Sun” ឬ«ម្ចាស់គ្រងព្រះអាទិត្យ» ដែលជាខ្សែភាពយន្តល្បីកក្រើកពេញទ្វីបអាស៊ី កាលពីឆ្នាំ២០១៦កន្លងទៅនេះ បានធ្វើឲ្យអ្នកគាំទ្រចាប់ផ្តើម ចាប់គូចង់ឲ្យអ្នកទាំងពីរស្រលាញ់ ពិតៗទាំងក្នុងនិងក្រៅភាពយន្តផងដែរ។

បើទោះជាអ្នកនាង Song Hye Kyo បានអាយុច្រើនជាង លោក Song Joong Ki បន្តិចយ៉ាងណាក្តី ប៉ុន្តែអ្នកទាំងពីរ ពិតជាសាកសមខ្លាំងមែនទែន រហូតត្រូវបានអ្នកគាំទ្រដាក់ឈ្មោះឲ្យអ្នកទាំងពីរថា គូស្នេហ៍ SongSong

យ៉ាងណាមិញ ទាក់ទងទៅនឹង ដំណឹងរៀបការ ដែលធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តស្ទើរហោះ នេះផងដែរ កញ្ញា Song Hye Kyo ក៏បានបង្ហោះជាសារ សុំអភ័យទោសទៅកាន់អ្នកគាំទ្រ ដែលខ្លួនប្រកាសដំណឹងរៀបការភ្លាមៗ ដោយមិនបានប្រកាសដំណឹងស្រលាញ់គ្នាជាមុន។

បន្ថែមពីនេះ អ្នកនាង Song Hye Kyo ក៏បានចែករំលែកនូវរឿងផ្ទាល់ខ្លួនខ្លះ ដែលខ្លួនបានលង់ស្រលាញ់អនាគតស្វាមីវ័យក្មេងរបស់ខ្លួន។ ដោយក្នុងនាងបានលើកឡើងថា នាង និងលោក Joong Ki បានចាប់ផ្តើមមានអារម្មណ៍ល្អៗ ជាមួយគ្នាតាំងពីអំឡុងពេលថតខ្សែភាពយន្តមកម៉្លេះ ដោយកាលពីនោះ ពួកគេទាំង២ត្រឹមតែមិត្តរួមការងារដ៏ល្អនឹងគ្នាតែប៉ុណ្ណោះ។

ប៉ុន្តែដោយសារតែអ្នកទាំងពីរ ចំណាយពេលស្គាល់ពីគ្នាបានច្រើន ហើយជាពិសេសនោះ គឺ លោកSong Joong Ki តែងតែបង្ហាញឲ្យនាងបានឃើញពីទឹកចិត្តរបស់លោក ភាពស្មោះត្រង់ និងបង្ហាញឃើញពីអ្វីដែលជាគាត់ ទើបធ្វើឲ្យអ្នកទាំងពីរ បើកបេះដូងទទួលយកគ្នា ព្រមទាំងស្រលាញ់រហូតចង់បង្កើតគ្រួសារជាមួយគ្នាតែម្តង។

ក្នុងនោះផងដែរ កញ្ញា Song Hye Kyo ក៏បានសំណូមពរដល់អ្នកគាំទ្រទាំងអស់ ឲ្យបន្តការគាំទ្រ និងជឿជាក់ទៅលើអ្នកទាំងពីរបន្តទៀតផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here