តើជាការពិតទេ? លោក ឆន សុវណ្ណារាជ​ នឹង កញ្ញា ឱក សុគន្ធកញ្ញា ត្រៀមចូលរោងការ?

0

ប្រិយមិត្តច្បាស់ជាស្គាល់ហើយថាតារាចម្រៀង២ដួងនៅប្រចាំផលិតកម្មរស្មីហង្ស មាស លោក ឆន សុវណ្ណារាជ និងកញ្ញា ឳក សុគន្ធកញ្ញា ដែលកំពុងទទួលបានប្រជាប្រិយភាពក្នុងវិស័យចម្រៀង និងទទួលបានការគាំទ្រ ពីសំណាក់យុវវ័យនាពេលបច្ចុប្បន្ន។

តែថ្មីៗនេះលោក ឆន សុវណ្ណារាជ បានបង្ហោះសារលើគណនីហ្វេសរបស់លោកយ៉ាងវែងទាក់ទងនិងសាច់រឿងក្នុង បទចម្រៀង ” កង្កែបចង់រស់ក្បែរព្រះអង្គម្ចាស់”។ »ក្នុងនោះលោកបានបង្ហោះឡើងមកថា «ព្រះអង្គម្ចាស់នឹងព្រះនាងកង្កែបជិតហើយមើលទៅថតតាំងក៏ហើយសំបុត្រក៏វាយហើយនៅតែដើរចែកទៀតទេfanមានត្រៀមលុយហើយនៅអ៊ូភ្លេចមាននាក់ត្រៀមទៅពេទ្យឲហើយអត់តាទុក្ខដល់ថ្ងៃនោះប្រយ័ត្នលើសជាតិបើទៅហៅញុមផង់សុំទោសទុក្ខជាមុនផង់នេះគ្រាន់តែជាការនិយាយលេងសើចរបស់ញុមទេសូមកុំប្រកាន់អីឱក សុគន្ធកញ្ញា ជិតដល់ថ្ងៃចូលរោងការ»។

សូមបញ្ជាក់ថា ឱក សុគន្ធកញ្ញា​ និង ឆន សុវណ្ណារាជ កន្លងមកអ្នកទាំងពីរ តែងតែបានបង្ហាញសកម្មភាពស្និតស្នាល ជាមួយគ្នា ដូចជាគូសង្សារ ថ្វើឲ្យហ្វេនមួយហ្វេនមួយចំនួនយល់ថា ពួកគេកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា តេធាតុយ៉ាងណានោះអ្នកទាំងពីរពុំធ្លាប់បានបញ្ជាក់ពីរឿងហេតុច្បាស់លាស់ម្តងណាឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here