កូន​តិរច្ឆាន​បែក​ថ្នាំ​ដេញ​កាប់​ម៉ែឪ ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួន​

0

ភ្នំពេញ៖ យុវជន​ម្នាក់​បែក​ថ្នាំ​លែង​ដឹង​ខុសត្រូវ បាន​ទាញ​កាំបិត​ដេញ​កាប់​ឪពុកម្តាយ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ត្រូវ​ក្រុមគ្រួសារ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៧ ស្ថិតនៅ​បុរី​សុខសាន្ត ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ជនសង្ស័យ​ខាងលើ​ឈ្មោះ ញឹក សុផាន់​ណា អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ផ្ទះកើតហេតុ​ខាងលើ មាន​ស្រុកកំណើត​ភូមិ​ស្មៅ​ខ្ចី ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។​

​តាម​ឪពុកម្តាយរ​បស់ជនស​ង្ស័​យ​បាន​ឲ្យ​ដឹងថា កូនប្រុស​របស់គាត់​ម្នាក់​នេះ លែង​ស្តាប់​ដំបូន្មាន ឪពុកម្តាយ កន្លងមក តែងតែ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ជា​ញឹកញាប់ បង្កបញ្ហា​ក្នុង​គ្រួសារ ក៏​ដោយសារ​ចូលខ្លួន​ប្រឡូក​ក្នុង​ល្បែង​គ្រឿងញៀន រហូតដល់​លែង​ស្គាល់​គុណ​ទោស​បុណ្យ​បាប លែង​ស្គាល់​ឪពុកម្តាយ បង្ក​ហិង្សា​ក្នុង​គ្រួសារ យក​កាំបិត​ដេញ​កាប់ ឪពុកម្តាយ បង្ក​ឲ្យ​ភ័យខ្លាច​។
​ប្រភព​បន្តទៀតថា នៅវេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃទី​២៩ នេះ អំណាច​នៃ​គ្រឿងញៀន ធ្វើ​ឲ្យ​កូនប្រុស​រូបនេះ​ហ៊ាន​យក​កាំបិត ដេញ​កាប់ ឪពុកម្តាយ បង្ក​ឲ្យ​ភិតភ័យ រត់​ចែក​ជើង​គ្នា ទ្រាំលែងបាន ប្តឹង​នគរបាល​ចាប់​ឃាត់ខ្លួន​តែម្តង ។​

​ក្រោយពី​ចាប់​ឃាត់ខ្លួន​បាន ជនបង្ក​បញ្ហា​ខាងលើ នាំខ្លួន​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគ​បាល​ចោមចៅ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here