អ្នក​ណា​ខុស​! បើស្រី​ថា​ប្រុស​អ្នក​ចាប់ តែ​ប្រុសថា ស្រី​អ្នក​ចាប់​វិញ

0

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរ​បាល​​ប៉ុស្តិ៍​ទន្លេបាសាក់​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​រូបគេ​ចាប់​អូស​ដៃ​នារី​ម្នាក់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មន​។

ជនជាប់ចោទ​ឈ្មោះ ឯក តេ​ង អាយុ​៤៤​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត​នៅ​យានដ្ឋាន Car Fresh (​ផ្សារ​អ៊ី​អន​) មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​​ច្បារ​អំពៅ ប៉ុន្តែ​បានមក​​ជួល​បន្ទប់​កើតហេតុ​ខាងលើ ចំណែក​នារី​រង​គ្រោះ​អាយុ​២៤​ឆ្នាំ មុខរបរ​នារី​បម្រើ​ការ​ផ្នែក​សើ​រី​ស​ក្នុង​ហាង​ខារ៉ាអូខេ​។

បើ​តាម​នារី​រង​គ្រោះ​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពេល​នាង​ចប់​ម៉ោង​ការងារ នាង​ក៏​ដើរមក​ផ្ទះ​តែ​ម្នាក់ឯង​ខណៈ​មេឃ​កំពុង​ភ្លៀង​ខ្លាំង​នោះ លុះដល់​ចំណុច​មុខ​បន្ទប់​ជួល​របស់​បុរស​នោះ ស្រាប់តែ​បុរស​រូប​នោះ​ស្ទុះ​ចេញ​មក​ចាប់​អូស​ដៃ និង​ខ្ទប់មាត់​នាង​ចូល​ទៅ​ក្នុង​បន្ទប់​របស់​គេ រួច​ក៏​ធ្វើ​សកម្មភាព​អោប​ថើប និង​ដោះ​អាវ​ក្នុង​បំណង​រំលោភ តែ​នាង​មិន​ព្រម​។ ហើយ​បុរស​នោះ​ក៏​សុំ​ឱ្យ​នាង​ត្រឹមតែ «​ញ៉ាំ​ប្រដាប់​ភេទ​របស់​គេ​ប៉ុណ្ណោះ​» ក្រោយមក​បុរស​នោះ​ក៏​មាន​បំណង​ចង់​រំលោភ​នាង​ទៀត តែ​ដោយសារ​តែ​ប្រដាប់​របស់​គេ​ធំ និង​វែង​ពេក ទើប​មិន​សម្រេច ហើយ​នាង​ក៏​រើបំរះ រួច​រត់​ចេញ​តែ​ម្តង​។

ចំណែក​ជនជាប់ចោទ​វិញ​ប្រាប់​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​មាន​សភាព​ស្រវឹងស្រា​យ៉ាង​ខ្លាំង​បាន​រត់​ចូល​ទៅ​ក្នុង​បន្ទប់​ជួល​របស់​គេ​សំដៅ​ទៅ​បន្ទប់ទឹក និង​ក្អួតចង្អោ ហើយ​គេ​ក៏​ទៅ​ជួយ​គក់​ខ្នង​ឱ្យ​។ ពេល​នាង​ក្អួត​រួច​ហើយ នាង​ក៏​ឡើង​ទៅ​លើ​គ្រែ​របស់​គេ ពេល​នោះ​គាត់​ក៏​ថើប ស្រាប់តែ​នាង​រុញ​ក្បាល​គាត់​ឱ្យ «​ញ៉ាំ​ប្រដាប់​ភេទ​របស់​នាង​» ក្រោយមក​គាត់​ក៏​ឡើង​​លើ​ខ្លួន​នាង តែ​ដោយ​គ្មាន​អារម្មណ៍ គាត់​ក៏​ប្រាស់​ខ្លួន​ដេក​វិញ ហើយ​នាង​ក៏​ងើប​ចេញ​ពី​បន្ទប់ ស្រាប់តែ​ព្រឹក​ឡើង​គាត់​ងើប​មក​ឈរ​ជក់បារី​នៅ​មុខ​បន្ទប់​ទាំង​ស្លៀក​ខោខ្លី ក៏​លេចមុខ​សមត្ថកិច្ច​៣​ទៅ​៤​នាក់​មក​ហៅ​គាត់​មក​ប៉ុស្តិ៍​ទន្លេបាសាក់​តែ​ម្តង​។

បើ​តាម​នគរបាល​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​នារី​រង​គ្រោះ​ថា «​ខ្លួន​ត្រូវ​បុរស​ម្នាក់​ចាប់​យក​ទៅ​ធ្វើ​សកម្មភាព​រំលោភ​នៅ​ក្នុង​បន្ទប់​ជួល​រួច​ហើយ​» ពួក​គាត់​បាន​ក៏​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​បុរស​ជាប់ចោទ​ភ្លាម​ៗ​ផង​ដែរ​។ ក្រោយ​ពេល​កម្លាំង​ចាប់​ឃាត់ខ្លួន​បុរស​ជាប់ចោទ រួម​ទាំង​នារី​រង​គ្រោះ​មក​ដល់​ប៉ុស្តិ៍​រួច​ហើយ នាង​ក៏​ធ្វើការ​ទាមទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​ច​៣​ពាន់​ដុល្លារ តែ​បុរស​ជាប់ចោទ​មិន​មាន​លទ្ធភាព ក៏​ធ្វើ​កំណត់ហេតុ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ចាត់ការ​ទៅ​តាម​ច្បាប់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here