គេរិះគន់ Adda ថា សម្តែងម្សិលមិញស្រែៗ តែនាងតបទៅវិញយ៉ាងទ្បូយ!

0

ភ្នំពេញ៖ តារាចម្រៀង Original Song អ្នកនាង Adda ដែលទើបតែបញ្ចេញចម្រៀងរបស់នាង ដែលមានចំណងជើងថា «មានអ្នកថែរឺនៅ?» កំពុងទទួលបានការចាប់អារម្មណ៍ យ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ។

ដោយទ្បែក បន្ទាប់ពីនាង បានបញ្ចប់កម្មវិធី G-Fund Charity Concert កាលពីម្សិល មិញ រួចមក ក៍មានពាក្យសម្តី អ្នករិះគន់មួយចំនួន អំពីការសម្តែងនិងចម្រៀងរបស់នាង ថាស្រែៗ ។

មិនបង្អង់យូរ Adda ក៍បានបង្ហោះ Status មួយតបទៅកាន់ អ្នករិះគន់នាងវិញភ្លាមៗថា “គាត់ថាចម្រៀងខ្ញុំស្រាលៗ ស្រែៗ អត់កន្ត្រាក់ អត់មានអ្នករាំបែកផ្កាភ្លើងដូចគេ គួរឲ្យធុញ។ ដឹងធើម៉េចទេបងបើខ្ញុំចេះតែសរសេរបទចឹង បើអត់ត្រូវចិត្តទេដូរបទទៅបង អ្នកចំរៀងយើងឥលូវមានច្រើនណាស់ ដោយការគោរពចា ។ ហើយក៏សូមអរគុណដល់អ្នកដែលតែងតែ ស្តាប់និងគាំទ្របទចំរៀងរបស់ខ្ញុំ “មានអ្នកថែរឺនៅ” នឹងមានក្នុង Smart Music អាទិត្យក្រោយនេះចា” ។

យ៉ាងណាមិញ បន្ទាប់ពីនាងបានបង្ហោះ Status នេះរួចមក ក៍មានអ្នកគាំទ្រជាច្រើន មកផ្តល់កម្លាំងចិត្ត និងប្រាប់នាងកុំឲ្យខ្វល់អំពីរឿងនេះតទៅទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here