នៅទីបំផុត ស្នេហា​រវាង​តារា​សម្ដែង ម៉ាក់ សែនសូនីតា និង​អ្នក​គ្រប់គ្រង​ទូរទស្សន៍ថោន ប៉ុល វិបូ កាន់​តែ​បើក​ទូលាយ​ជា​ងមុន ខណៈបណ្តើរគ្នាយ៉ាងត្រសង

0

ភ្នំពេញៈ នៅទីបំផុត ស្នេហា​រវាង​តារា​សម្ដែង​ល្បី​ឈ្មោះ​កញ្ញា ម៉ាក់ សែនសូនីតា និង​អ្នក​គ្រប់គ្រង​ទូរទស្សន៍ ថោន ព្រម​ទាំង​ជា​ម្ចាស់​ផលិតកម្ម  Angkor Picture ផង ​លោក ប៉ុល វិបូ កាន់​តែ​បើក​ទូលាយ​ជា​មុន បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ បាន​បណ្ដើរ​គ្នា ​ចូល​រួម​ខួប​កំណើត​ ម្ចាស់​ហាង វីហ្វ្រេន កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ។

នាឪកាសនោះដែរ អ្នក​ទាំង​ពីរ​ហាក់​មិន​មាន​ភាព ​ភ្ញាក់​ផ្អើល ​នឹង​បណ្ដា​សារព័ត៌មាន ដែល​បាន​ផ្តិតរូប និង​សួរ​នាំ​ខ្លះៗ​នោះទេ ប៉ុន្តែ​មាន​តែ​បង្ហាញ​ក្ដី​ សប្បាយ​រីករាយ​ទៅ​វិញ រហូត​មាន​អ្នក​សិល្បៈ​ខ្លះ ​បង្ហើប​ថា អ្នក​ទាំង​ពីរ ​បាន​រស់​នៅ​ក្រោម​ដំបូង​តែ​មួយ​ទៀត​ផង។ យ៉ាង​ណា​ក៏​ដោយ ទាំង តូតា និង​អ្នក​គ្រប់គ្រង​ទូរទស្សន៍ ថោន លោក ប៉ុល វិបូ មិនទាន់​បក​ស្រាយ ​ពី​ទំនាក់​ទំនង​ស្នេហ៍ ​ជា​មួយ​គ្នា​នេះ​នៅ​ឡើយ​ទេ។

ការ​បែក​ធ្លាយ​ស្នេហា និង​ការ​បណ្ដើ​គ្នា​ ជា​សាធារណៈ​របស់​អ្នក​ទាំង​ពីរ​ ត្រូវ​ទស្សនិកជន និង​មិត្ត​សិល្បៈ​ដូច​គ្នា ​កត់​សម្គាល់​ឃើញ​ថា អ្នក​ទាំង​ពីរ​ផ្ដើម​មាន​ស្នេហ៍ ក្រោយ​ពី​ថត​រឿង ”ចន្ទ្រា” ដែល​ទើប​ចាក់​បញ្ចាំង​ចប់​ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។ ម្យ៉ាង​ទៀត​អ្វី​ដែលធ្វើ​ឱ្យ​ទស្សនិកជន​ កាន់​តែ​ចាប់​អារម្មណ៍​ គឺ​បន្ទាប់​ពី​ តារា​សម្ដែង និង​ជា​តារា​ម៉ូដែល​ កញ្ញា ម៉ាក់ សែនសូនីតា បាន​ឡើង​ស៊េរី​ឡាន​ទំនើប ​តម្លៃ​ជាង ១០​ម៉ឺន​ដុល្លារ កាល​ពី​ពេល​ថ្មីៗកន្លង​ទៅ។

សូមរំលឹកថា តារាដែលចូលចិត្តសម្ងែងភាពសិចស៊ីគួរសម កញ្ញា ម៉ាក់ សែនសូនីតា ហៅតូតា ត្រូវបានអ្នកក្នុងរង្វង់សិល្បៈលួចខ្សឹបថា បច្ចុប្បន្នកញ្ញាកំពុងរួមរស់ ជាមួយផលិតករ​ ដែលចាយទុនរាប់សែនដុល្លារ ផលិតរឿង ស្បែកគង់ និងចន្ទ្រា កំពុងបង្កាត់ភ្លើងស្នេហ៍យ៉ាងផ្អែមល្ហែម ជាមួយគ្នា​ ។ បច្ចុប្បន្ន ស្រីស្រស់វ័យក្មេង តូតា កំពុងរួមរស់ជាមួយផលិតករខាងលើនេះ កំពុងធ្វើការងារតំណែងធំ ក្នុងស្ថានីយ៍ទូរទស្សន៍ថោន ហើយក៏កំពុងបង្កាត់ភ្លើងស្នេហ៍ យ៉ាងផ្អែមល្ហែម ជាមួយគ្នាផងដែរ។​ ចំណងស្នេហ៍ពួកគេបានបើកចំហរ ដោយអ្នកក្នុងរង្វង់សិល្បៈ ជាពិសេស បុគ្គលិកធ្វើការនៅថោន បានដឹងច្បាស់ ក្នុងរយៈពេលជាងកន្លះឆ្នាំមកនេះ ។

ទោះយ៉ាងណា ភ្នាក់ងារយើងបានធ្វើការទំនាក់ទំនង ទៅតារាស្រីមានរូបរាង សិចស៊ី តូតា និង​លោក ប៉ុល វិបូ ហៅ នីត មិន​អាច​សុំ​ការ​បក​ស្រាយ​បាន​ទេ ចំពោះ​​ការ​បែកធ្លាយ រស់​នៅ​ក្រោម​ដំបូលតែ​មួយ និង​ការ​បណ្ដើរ​គ្នា​​ស្អិត ​ដូច​ប្ដីប្រពន្ធនេះ បានទេ ទោះយ៉ាងនេះក្តី Looking Today ​រីករាយនឹងការឆ្លើយនៅពេលក្រោយ ចំពោះការបកស្រាយ របស់អ្នកទាំងពីរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here