កូនពៅគង់ សុជាតិ ជាមួយ ជា វិបុល គួរឲ្យស្រលាញ់អស់ស្ទះ!

0

ភ្នំពេញ៖ ពិធីការីនី អ្នកនាង គង់ សុជាតិ ជាមួយនឹងស្វាមីជាទីស្រលាញ់ លោក ជា វិបុល បានចាប់ដៃគ្នាសាងគ្រួសារយ៉ាងកក់ក្តៅ ពោរពេញទៅដោយសុភមង្គល ព្រមជាមួយនឹងទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ គ្មានខ្វះចន្លោះគួរឲ្យស្ងប់ស្ងែង។ បន្ថែមពីនេះ គឺអ្នកគាំទ្រ មិនដែលឃើញអ្នកទាំងពីរ មានរឿងរកាំរកូសឈ្លោះគ្នាម្តងណាឡើយ ផ្ទុយទៅវិញ គឺមានតែស្រលាញ់ និងផ្អែមល្អែមដាក់គ្នាខ្លាំងឡើងៗពីមួយទៅថ្ងៃទៅមួយថ្ងៃតែម្តង។

លើសពីនេះទៅទៀតនោះ បច្ចុប្បន្ននេះ អ្នកទាំង២ ថែមទាំងមានកូនស្រីម្នាក់ មានឈ្មោះថា ជា សុជាតិនារី មានអាយុប្រមាណជា ៨ខែហើយ ។

យ៉ាងណាមិញ កូនស្រីពៅរបស់អ្នកទាំងពីរ ត្រូវបានមហាជនសរសើរថា នាងមានមុខមាត់ស្រស់ស្អាត និងគួរឲ្យស្រលាញ់ដល់ហើយ ដែលជាពិសេសនោះគឺ មានមុខមាត់កាត់តាមលោកប៉ាអ្នកម៉ាក់ខ្លាំងមែនទែន មិនដឹងថាពេលធំឡើងកាន់តែស្រស់ស្អាតប៉ុណ្ណានោះទេ៕ 

LEAVE A REPLY

Please enter your comment!
Please enter your name here