ទិញ​ឡាន​ថ្មី បើកឡានចូលផ្ទះ ច្រលំជាន់ហ្គា ស្ទុះទៅបុក​ម្ដាយ​ស្លាប់​ យ៉ាងអណោចអធម៌

0

ខេត្តពោធិសាត់៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលធ្វើឲ្យខ្លួនមានវិបត្ដិសារី ចំពោះគ្រោះថ្នាក់នេះ តែគ្មានអ្នកណាម្នាក់ចង់ឲ្យវាកើតឡើងនោះទេ តែធ្វើមិចវាជារឿងអចេតនា គ្រោះថ្នាក់មើលមិនឃើញនោះទេ ទើបទិញឡានបាន ១ថ្ងៃ បើកឡានចូលផ្ទះ ហើយម្តាយមកបើកទ្វាអោយ ក៏ច្រលំជាន់ហ្គា ថែម បុកម្តាយខ្លួនឯងស្លាប់យ៉ាងអណោចអធម៌ ។ ហេតុការនេះកើតឡើង នៅ សង្កាត់បន្ទាយដី ក្រុងពោធិសាត់ ខេត្តពោធិសាត់។

យោង​គណនី​ហ្វេសប៊ុក​ឈ្មោះ Vily Long បាន​ឲ្យ​ដឹង​ថា កូនលោក​យាយ​ត្រូវ​ជាម្ដាយ​ទើប​​ទិញ​ឡាន​ថ្មី​បាន​មួយ​ថ្ងៃ ពេល​បើក​ចូល​ផ្ទះ លោក​យាយ​ក៏​បាន​បើក​ទ្វារ​ឲ្យ​កូន​បើក​ឡាន​ចូល ក៏​ច្រឡំ​ជាន់​ហ្គែរ​ថែម បុក​លោក​យាយ​ស្លាប់​តែ​ម្ដង។​

គណនី​ហ្វេសប៊ុក​ខាង​លើ​បាន​បង្ហោះ​ខ្លឹម​សារ​យ៉ាង​ដូច្នេះ​ថា «ករណីគ្រោះ​ថ្នាក់​ចរាចរណ៍ ទិញ​ឡាន​បាន​1​​ថ្ងៃ បើកចូល​ផ្ទះ​ម្តាយ​មក​បើក​ទ្វារ​ឲ្យ ក៏​ងាស់​ជាន់​ហ្គែរ​ថែម បុក​ម្តាយ​ខ្លួនឯង​ស្លាប់ នៅ​សង្កាត់បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់។​

នេះ​ជា​សារ​មួយ​សម្រាប់​បងប្អូន​ដទៃ​ទៀត ដើម្បី​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បញ្ជា​យានយន្ត​នានា។ សូម​ចូល​រួម​រំលែក​ទុក​ចំពោះ​ក្រុមគ្រួសារ​នៃ​សព​ផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here