ទេព បូព្រឹក្ស ចេញមុខការពារដេវីត ដល់ម្លឹង?

0

កាលពីម្សិលមិញនេះ តារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក្ស ក៏នៅមិនស្រណុកក្នុងចិត្តដែរ ក្រោយត្រូវគេឌឺដង ផ្លែផ្កា ដាក់កម្លោះសង្ហា លោក ដេវីត។  ហើយគ្រាន់តែផ្ទុះរឿងនេះភ្លាម កញ្ញាក៏ចេញមុខការពារ ដៃគូចម្រៀងខ្លួនឯង ភ្លែតតែម្ដង។

នេះបើតាមសារដែល បូព្រឹក្ស បានបង្ហោះក្នុងបណ្ដាញសង្គមដ៏វែងអន្លាយ ហើយរៀបរាប់យ៉ាងលម្អិតថា៖

«ធ្វើមនុស្ស ដែលមានចិត្តល្អ កុំដើរតែបង្ករឿង បង្កបញ្ហាដល់អ្នកដទៃ ឈឺក្បាលនឹងរឿងអ្នកដទៃ ដូចDevith គាត់មានមនុស្សស្រលាញ់ ចូលចិត្តគាត់ គាត់មិនដែលនិយាយអាក្រក់ពីអ្នកណា មិនចេះនិយាយយករួចខ្លួនយកត្រូវតែឯង ក៌មិនចេះមានចិត្តច្រនែនអ្នកដទៃ មានតែមានចិត្តធ្វើកាងារសប្បុរសធម៌ មួយថ្ងៃៗគាត់អង្គុយតែធ្វើការងារ ខំរិះរក នឹង បង្កើតអី្វដែលថ្មីៗ តាមដែលនាងខ្ញុំធ្លាប់ធ្វើការរួមគ្នាមក !ចេះតែបង្កើតបញ្ហាមិនចេះចប់ រឿងចាស់ យកមកបង្កើតជារឿងថ្មី ក្នុងគោលបំណងអី? ហើយ និយាយរឿងគុណស្រ័យ បើមួយថ្ងែៗ គិតតែពីរំលឹក គុណនោះទោះមួយជីវិត ក៍អ្នកសងមិនអស់ដែរ ចាំថាគ្មានមនុស្សល្អណា ធ្វើគុណហើយចង់បានគុណពីគេទេ មនុស្សមានចិត្តល្អពិតប្រាកដគេចង់តែឃើញមនុស្ស ដែលគេជួយនោះមានភាពរីកចំរើន នឹង សុភមង្គល ហើយរឿងមួយទៀត ឈប់បានឈប់ទៅរឿង យកសមត្ថភាពមនុស្សមកប្រៀបធៀបគ្នា មនុស្សគេមានចំនុចល្អរៀងខ្លួន … ជាចុងក្រោយសូមសំនូមពរដល់ Fans ទាំងអស យល់ពីគាត់ផង កុំមើល កុំស្តាប់តែម្ខាង ទះដៃម្ខាងវាមិនលឺទេ បើអាចឈប់បង្កបញ្ហាទៅ ហើយកុំភ្លេច ចូលរួម កម្មវិធី របស់ G-Fun ផង សូមអរគុណ»

គ្រាន់តែអានសារនេះចប់ គ្រប់គ្នាប្រាកដជាដឹងច្បាស់ថា កញ្ញា បូព្រឹក្ស ឈឺចិត្តជំនួសដៃគូមិនស្ទើរនោះទេ ពេលដែលឃើញលោក ត្រូវគេវាយប្រហារ និងកំពុងជួបបញ្ហាជាបន្តបន្ទាប់បែបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here