គេហទំព័ររុស្ស៊ី អះអាងថា រថក្រោះ 14 Armata ថ្មីរបស់រុស្ស៊ី អាចប្រតិបត្តិការ នៅលើភពអង្គារ

0

បរទេស៖យោងតាមប្រភព ពីគេហទំព័រព័ត៌មាន Popular Mechanics ដែលទើបចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ បានឲ្យដឹងថា នាពេលថ្មីៗនេះ រដ្ឋាភិបាលរុស្ស៊ី បានធ្វើការអះអាងដ៏ក្លៀវក្លាមួយ ស្តីពីក្រុមរថក្រោះថ្មីរបស់ខ្លួនថា រថក្រោះទាំងនោះ មានភាពធន់ជាខ្លាំង ដែលអាចយកទៅ បើកប្រតិបត្តិការ លើភពអង្គារបាន។

កាសែតរដ្ឋ Sputnik បានដកស្រង់តាមសម្តីកាសែតរុស្ស៊ី មានឈ្មោះ Izvestia ដែលបានសរសេរបង្ហើរ ចំណងជើងថា “ការបញ្ឆេះ ដ៏អស្ចារ្យ! ម៉ាស៊ីនរថក្រោះ Armata ធ្វើឲ្យវាសាកសម សម្រាប់អាកាសធាតុលើភពអង្គារ” ហើយតាមសេចក្តីរាយការណ៍ អត្ថបទកាសែត ទាំងនោះ កំពុងតែធ្វើការពិភាក្សា លើរថក្រោះ T-14 Armata ដែលជាលទ្ធផលនៃប្រាក់ រាប់រយពាន់លានដុល្លារ នៃការវិនិយោគ របស់ រុស្ស៊ី ក្នុងសព្វាវុធថ្មី។

យោងតាមប្រភពព័ត៌មានពី Popular Mechanics អ្វីដែលធ្វើឲ្យគេហទំព័រមានរុស្ស៊ី អះអាងដ៏ក្លៀវក្លាបែបនេះ គឺលក្ខណៈដ៏ពិសេសមួយ ក្នុងចំណោមលក្ខណៈពិសេសជាច្រើន របស់រថក្រោះ T-14 Armata នេះ គឺមានម៉ាស៊ីនម៉ាស៊ូត ដែលអាចបញ្ឆេះ នៅក្នុងសីតុណ្ហភាពទាប ដល់ទៅ -៥៨អង្សាហ្វារិនហៃ ហើយម៉ាស៊ីនរថក្រោះនោះ ក៏អាចស្តុករក្សា អគ្គិសនី នៅក្នុងឧបករណ៍ផ្ទុកដ៏ធំ ប្រហាក់ប្រហែល ទៅនឹង រថយន្តអគ្គិសនី នៅលើដងផ្លូវ នាពេលបច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here