ជួយដាក់ពិន្ទុមើល គង់ ចាន់ស្រីមុំនិង មាន សូនីតា មួយណាស្លៀកពាក់ឈុតនេះសមជាង?

0

ភ្នំពេញ៖ ប្រិយមិត្តបានជ្រាបច្បាស់ហើយថា មាន សូនីតា ជាម្ចាស់ស្រីនៃហាង«ផ្ទះស្រលាញ់» ដែលអាជីវកម្មនេះ កំពុងដើរទៅមុខ យ៉ាងរលូន រីឯភរិយារូបស្រស់សម្រស់បាន របស់លោក សីហា អ្នកនាងគង់ ចាន់ស្រីមុំ ក៏កំពុងសម្ងំប្រមូលផ្តុំមុខជំនួញរាប់ភ្លេចក្នុងដៃ។

លើសពីនេះ អ្នកទាំងពីរ មិនត្រឹមតែជាតារាស្រីដែលមាន រូបសម្រស់ស្រស់ស្អាតនោះទេ  ពួកគេ ក៏មានភាពវ័យឆ្លាតក្នុងការគ្រប់គ្រងជំនួញផ្ទាល់ខ្លួន ដែលអាចឲ្យឈរលើទីផ្សារបានយ៉ាងជោគជ័យទៀតផង។

បើយើងងាកមកមើលស្ទីលតុបតែងខ្លួន នៃតារាល្បីស្រីមួយគូនេះវិញ ឃើញថាពួកគេមានភាពច្នៃប្រឌិត ម្នាក់មួយបែប ទៅតាមចំណង់ចំណូលចិត្តនៃអ្នកទាំងពីរ ។

ប៉ុន្ដែបើប្រិយមិត្តបានឃើញសម្រស់ ស្រីមុំ និង សូនីតា គ្រងឈុតដូចគ្នា ដែលជាសម្លៀកបំពាក់ ស្លៀកសម្រាប់ទៅវត្តនារដូវកាលភ្ជុំនោះ លោកអ្នក ប្រាកដជាមិនអាចដាក់ពិន្ទុបានថា មួយណាស្អាតជាងនោះ ព្រោះមិនថារូបសម្រស់ ពិសេសស្នាមញញឹមរបស់តារាសម្ដែងស្រីវ័យក្មេងពីរដួងនេះ សុទ្ធសឹងតែស្រស់ស្អាតទាក់ភ្នែកតែម្ដង៕

ចង់ដឹងច្បាស់ទស្សនារូបភាពខាងក្រោម រួចហើយចាំជួយដាក់ពិន្ទុថាមួយណា សាកសមនឹងឈុតនេះជាងគេ? 

LEAVE A REPLY

Please enter your comment!
Please enter your name here