រុស្ស៊ី បញ្ជូនអ្នកជំនាញដោះមីន ជិត២០០នាក់ ទៅទីក្រុង Deir al-Zor ប្រទេសស៊ីរី

0

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Interfax  តាមសេចក្តីរាយការណ៍ បានធ្វើការដកស្រង់សម្តី ក្រសួងការពារជាតិរុស្ស៊ី ដែលទើបបាននិយាយ ឲ្យដឹងនៅថ្ងៃចន្ទនេះថា រុស្ស៊ី នឹងធ្វើការបញ្ជូនវិស្វករដោះមីនជំនាញ ចំនួន១៧៥នាក់ ឲ្យទៅដោះមីន នៅក្នុងទីក្រុង Deir al-Zor ប្រទេសស៊ីរី ។

យោងតាមការចុះផ្សាយ របស់កាសែតរ៉យទើ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយបញ្ជាក់ថា ក្រុមដោះមីនចំនួន៤០នាក់ដំបូង ត្រូវបានបញ្ជូនរួចរាល់ហើយ ទៅកាន់មូលដ្ឋានកងទ័ពអាកាស Hmeimim របស់រុស្ស៊ី ដែលស្ថិននៅក្នុងប្រទេសស៊ីរី។

សូមជម្រាបផងដែរថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ កងកម្លាំងរដ្ឋាភិបាលស៊ីរី និងកម្លាំងគាំទ្រដោយ សហរដ្ឋអាមេរិក បានវាយប្រហារទៅលើក្រុម រដ្ឋឥស្លាមជ្រុលនិយម ក្នុងប្រតិបត្តិការវាយលុកផ្សេងគ្នា ប្រឆាំងនឹងពួកសកម្មប្រយុទ្ធ នៅក្នុងខេត្ត Deir al-Zor ប្រទេសស៊ីរីភាគខាងកើត៕

LEAVE A REPLY

Please enter your comment!
Please enter your name here