ហួសចិត្ត!!! ឈ្មោះលោកតា ប៉េ ណូ នឹងលោកយាយ រឿង សិច កំពុងវាយលុកហ្វេកយ៉ាងកក្រើក……

0

រឿង​នឹកស្មាន​ពុំ​ដល់ ទាក់ទង​នឹង​ស្ត្រី​ចំណាស់​ម្នា​ក់នៅ​ខេត្តបាត់ដំបង ដែលមាន​ឈ្មោះថា «​រឿង សិច​» ពុំទាន់​ផុតរលត់​ពី​អារម្មណ៍​ចងចាំ​របស់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ផង ឥឡូវនេះ ចូលដល់​សាច់រឿងថ្មី​មួយទៀត​ហើយ ដែល​លោកតា​ម្នាក់​រស់នៅ​ខេត្តកណ្តាល មាន​ឈ្មោះថា «​ប៉េ ណូ​» វិញ​ម្តង ។

គណនី​ប្អូនប្រុស​ម្នាក់​ឈ្មោះថា ថា​ភួ​ហួរ បាន​បង្ហោះ​ព័ត៌មាន​ប្លែក​មួយ​កាលពី​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ កន្លងទៅ​ថ្មីៗ​នេះ បាន​បង្ក​ឲ្យ​មិត្តភក្តិ និង​មនុស្ស​ជាច្រើន​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​យក្ស​មួយ​នេះ ភ្ញាក់ផ្អើល និង​អស់សំណើច​យ៉ាងខ្លាំង ព្រោះតែ​ម្នាក់ៗ​មិន​នឹកស្មាន​ដល់​ថា អ៊ុំ​ស្រី​ម្នាក់​បែរ​មាន​ឈ្មោះថាៈ «​រឿង សិច​» ។

រឿង​ដ៏​ចម្លែក​ជួន​គ្នា​នេះ ពុំមែន​ជាការ​ប្រឌិត​ឡើងនោះទេ ព្រោះថា ឈ្មោះ​របស់​ពួកគាត់​ទាំងពីរ បាន​លេចឡើង​នៅក្នុង​បញ្ជី​បោះឆ្នោត​ដូចគ្នា ។ ហើយ​ឈ្មោះ​របស់​លោកតា ប៉េ ណូ ក៏​ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ចាប់អារម្មណ៍ និង​បង្ហោះ​ឡើងលើ​គណនី​របស់លោក កាលពី​ថ្ងៃទី​១០ ខែកញ្ញា ម្សិលមិញនេះ ដើម្បី​ចែក​រំលែក​ដល់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​បាន​ផ្ទុះសំណើច ។

ការពិត​ឈ្មោះ​របស់​លោកតា ឬលោកយាយ លោកអ្នក​អាច Search តាម​អាស័យដ្ឋានៈ​http://www.voterlist.org.kh/Default.aspx
គេហទំព័រស្វែងរកទិន្នន័យអ្នកបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៦
សម្គាល់៖ រាល់ប្រអប់ដែលមានសញ្ញាផ្កាយ (*) តម្រូវឱ្យបំពេញ ឬ ជ្រើសរើសជាមុន
voterlist.org.kh
ព័ត៌មានទាក់ទង៖ ​អ៊ុំ​ស្រី​ម្នាក់​កំពុង​ល្បី​នៅលើ​បណ្តាញ​សង្គម ព្រោះតែ​ឈ្មោះ​របស់គាត់​ជា «Key Word» ដ៏​…..​សំខាន់​!

LEAVE A REPLY

Please enter your comment!
Please enter your name here