មើលទូដាក់ស្បែកជើង របស់ឱក សុគន្ធកញ្ញា អាចបើកជាហាងបានទៅហើយ!

0

ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីកំពុងមានប្រជាប្រិយភាពខ្លាំង កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានគេចាប់អារម្មណ៍ឃើញថា នាងគឺជាតារាស្រីមួយរូប ដែលចូលចិត្តលេងស្ទាយតុបតែងកាលីបប្លែកៗ ទៅលើម៉ូតសក់ សម្លៀកបំពាក់ របស់របរប្រើប្រាស់ ស្បែកជើង ជាដើម។

ដោយឡែក កាលពីថ្មីៗនេះផងដែរ តាមរយៈរូបថតSelfieមួយសន្លឹក របស់កំពូលតារាចម្រៀងស្រីរូបនេះ ក៏បានបង្ហាញឲ្យឃើញពី ទូដាក់ស្បែកជើងរបស់នាង ដោយមានផ្ទុកទៅដោយស្បែកជើងស្អាតៗជាច្រើនគូ អាចនិយាយបានថា ជាទូក្នុងក្តីប្រាថ្នារបស់មនុស្សស្រីគ្រប់រូប ព្រមទាំងធ្វើឲ្យមិត្តនារីៗមួយចំនួន ឃើញហើយច្រណែនមិនស្ទើរនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here