មកស្គាល់កូនៗ របស់ឧកញ៉ា គិត ម៉េង និងស្រីតូច ចំណាន សុទ្ធតែស្អាតៗទាំងអស់!

0

ភ្នំពេញ៖ អតីតសិល្បការិនីដ៏ល្បីឈ្មោះ អ្នកនាង ស្រីតូច ចំណាន ក្រោយបានសម្រាកពីការងារសិល្បៈ ក៏បានរៀបមង្គលការជាមួយលោកឧកញ៉ា គិត ម៉េង ដែលជាអ្នកជំនួញដ៏ធំនៅក្នុងស្រុក។

បន្ទាប់ពីបានចាប់ផ្តើមជីវិតគ្រួសារកក់ក្តៅអ្នកនាង ស្រីតូច ចំណាន ក៏បានក្លាយទៅជាជំទាវ ម៉ៅ ចំណាន គិតម៉េង និងមានកូនប្រុសស្រីគួរឱ្យស្រលាញ់ រហូតដល់ទៅ៤នាក់។

ហើយនៅថ្ងៃនេះផងដែរ យោងតាមប្រភពពីហ្វេសប៊ុករបស់បុរសម្នាក់ ក៏បានបង្ហាញឱ្យដឹងពីកូនប្រុសស្រីរបស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ទាំង៤នាក់ ដែលសុទ្ធតែមានមុខមាត់គួរឱ្យស្រលាញ់ ហើយថែមទាំងមានថ្ពាល់ខួចស្អាតទៀត។

នៅលើហ្វេសប៊ុក បានរៀបរាប់ទាំងស្រុងដូច្នេះថា៖

«តើបងប្អូនស្គាល់ឈ្មោះកូនប្រុស កូនស្រី សំណព្វចិត្តរបស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ទាំងបួនដែរឫទេ? កូនប្រុសច្បងឈ្មោះ គិត ស៊ូឡា (Kith Sula) កូនស្រីទីពីរ ឈ្មោះ គិត ស៊ូរៀរង្សី (Kith Suria Raingsey) កូនស្រីទី៣ ឈ្មោះ គិត ស៊ូណាវីនទេវី (Kith Sunawin Tevy) និងកូនប្រុសពៅឈ្មោះ គិត ស៊ូឡុង (Kith Suloong)។

លោកជំទាវ ម៉ៅ ចំណាន គិតម៉េង មិតត្រឹមតែជាមេផ្ទះដ៏ល្អម្នាក់ ដែលបានមើលថែទាំកូនៗទាំងបួន និងអ្នកឧកញ៉ា គិត ម៉េង ប៉ុណ្ណោះទេ លោកជំទាវក៏ជាអ្នកជំនួញម្នាក់ទទួលបានជោគជ័យក្នុងមុខរបរជាច្រើន ហើយបច្ចុប្បន្ននេះលោកជំទាវក៏ជាអគ្គនាយករង (COO) របស់ធនាគារឯកទេសវីងដែរ»

ទាំងនេះគឺជាការរៀបរាប់ឱ្យដឹងនៅលើហ្វេសប៊ុករបស់បុរសម្នាក់ឈ្មោះ Ramady Moun៕

ទស្សនារូបភាពកូនប្រុសស្រី របស់ឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ដូចខាងក្រោមនេះ៖

កូនប្រុសច្បងឈ្មោះ គិត ស៊ូឡា (Kith Sula)

កូនស្រីទីពីរ ឈ្មោះ គិត ស៊ូរៀរង្សី (Kith Suria Raingsey)

កូនស្រីទី៣ ឈ្មោះ គិត ស៊ូណាវីនទេវី (Kith Sunawin Tevy

កូនប្រុសពៅ ឈ្មោះ គិត ស៊ូឡុង (Kith Suloong)

LEAVE A REPLY

Please enter your comment!
Please enter your name here